ហើយ ពៅ បញ្ញាពេជ្រ បានសរសេរសារ នៅលើបណ្តាញសង្គមហ្វេសប៊ុកនោះថា៖ ជំរាបសួរបងប្អូនជាទីស្រឡាញ់! តើបងប្អូនចង់ជួបនាងខ្ញុំ ពៅ បញ្ញាពេជ្រទេ? ចា៎! នាងខ្ញុំសូមជម្រាបផងដែលថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៣ នាងខ្ញុំនឹងចូលរួមច្រៀងក្នុងកម្មវិធីសប្បុរសធម៌ជួយដល់កុមារកំព្រា នៅខេត្តកោះកុង និងការដាំដើមឈើការជម្រុញឱ្យកុមារក្នុងការអានសៀវភៅដែលរៀបចំដោយ សកលវិទ្យាល័យបញ្ញាសាស្រ្ត ដោយក្រុមនិសិ្សត Dear ហើយសំបុត្រចាប់ផ្តើមលក់ពីថ្ងៃចន្ទនេះ ហើយនៅសកលវិទ្យាល័យបញ្ញាសាស្រ្តខាងត្បូងវិមានឯករាជ្យ South Campus តម្លៃ ៥០០០រៀលប៉ុណ្ណោះ ចូលរួមជាសប្បុសរធម៌ទាំងអស់គ្នា ។គួរបញ្ជាក់ផងដែរថា បើទោះបីជានាងធ្លាប់ទទួលរងគ្រោះ ព្រោះតែអាជីពជាសិល្បៈ និងកាយសម្បទាមិនរឹងមាំក៏ពិតមែន តែបេះដូងនៅតែស្រឡាញ់វិស័យចម្រៀងមេត្តាជួយលើកទឹកចិត្ត និងជួយគាំទ្រដល់បញ្ញាពេជ្រផង៕
___________________
ប្រភពពី ទស្សនៈខ្មែរ