ស្ត្រី​ជនជាតិ​ចិន​ ម្នាក់​បាន​កើត​ការ​សង្ស័យ​លើ​ប្ដី​របស់​ខ្លួន​ដែល​មាន​អាកប្បកិរិយា​ប្លែក​ ៗ​មួយ​រយៈ​កន្លង​មក​នេះ​។​ ថ្ងៃ​មួយ​លោក​ស្រី​Lee ​និង​អ្នក​ជិត​ខាង​២​នាក់​ទៀត​បាន​តាម​ដាន​ប្ដី​កំហូច​របស់​លោក​ស្រី​ដើម្បី ​រក​ភស្តុតាង​ចាប់​កំហុស​គាត់​។
ការ​ពិត​ ប្ដី​របស់​លោក​ស្រី​ដែល​ជា​សាស្ត្រាចារ្យ​ក្នុង​​មហាវិទ្យាល័យ​មួយ​កន្លែង​បាន​លួច​លាក់​មាន​សាហាយ​ស្មន់​ ជាមួយ​សិស្ស​ស្រី​ម្នាក់​ពិត​មែន​។ លុះ​ពេល​តាម​មក​ដល់​សាលា​ លោក​ស្រី​បាន​ឃើញ​ប្ដី​និង​សិស្ស​ស្រី​ម្នាក់​នាំ​គ្នា​ដើរ​ចូល​ក្នុង​ក្លឹប ​វាយ​កូន​ហ្គោល​។

ដោយ​មាន​អ្នក​ជិត​ខាង​២​នាក់​ចាំ​មើលសកម្មភាព​​តាម​laptopនៅ​ក្នុង​ឡាន​ លោក​ស្រី​ Lee​​បាន​​យក​កាមេរ៉ា​ទៅ​លួច​ថត​សកម្មភាព​ប្ដី​របស់​ខ្លួន​តាម​បង្អួច​ក្លឹប ​នោះ​។ ពេល​ឃើញ​ប្ដី​ និង​សិស្ស​ស្រី​នោះ​កំពុង​មាន​អី​ៗ​នឹង​គ្នា​ លោក​ស្រី​ក៏​បាន​ទូរសព្ទ​ប្ដឹង​ប៉ូលិស​ពី​រឿង​នេះ​។ ពេល​ប៉ូលិស​មក​ដល់​ ពួក​គេ​ទាំង​ពីរ​នាក់​ក៏​បាន​ប្រញាប់​ប្រញាល់​ស្លៀក​ពាក់​និង​បាន​ប្រាប់​ ប៉ូលិស​ថា​ ពួក​គេ​គ្រាន់​តែ​អង្គុយ​និយាយ​គ្នា​លេង​មិន​បាន​ធ្វើ​អ្វី​ខុស​ឆ្គង​ឡើយ​។ ទោះ​ជា​យ៉ាង​ណា​ ប្ដី​លោក​ស្រី​ Lee​និង​សិស្ស​ស្រី​រូប​នោះ​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ចិត្ត​ លោក​ស្រី​ Lee​៕ husband







ប្រភពពី Nob70

 
Top