នាង Rebecca Bernardo បាននិយាយថា នាងខិតខំធ្វើការក្រៅម៉ោង ដូចជាអ្នករត់តុ បម្រើការងារផ្សេងៗ ប៉ុន្ដែនាងមិនអាច ស្វែងរកប្រាក់គ្រប់គ្រាន់ សម្រាប់ ព្យាបាលម្ដាយ របស់ខ្លួននោះទេ។ នាងបាន បន្ដថា ព្រហ្មចារីយ៍របស់នាង គឺនាងបាន ទុកជាទ្រព្យសម្បត្ដិ ហើយនាងក៏ធ្លាប់ មានបងស្រីម្នាក់ដែរ តែបានស្លាប់បាត់ ទៅហើយ។ ចំណែកឪពុករបស់នាង គឺនាងមិនដែល បានឃើញមុខដូចគ្នា។ នាង Rebecca Bernardo បានបន្ដថាយ៉ាងណាមិញ សម្រាប់មនុស្សពេញវ័យ ឬគ្រប់ការ អាចមានសិទ្ធិក្នុងការ ធ្វើជាស្រីពេស្យាចារ ឬលក់ខ្លួន ដើម្បីដោះដូរជាមួយលុយ ដែលទាំងនេះជារឿងស្របច្បាប់ នៅក្នុងប្រទេសប្រេស៊ីល។ តាមប្រភពព័ត៌មានពីខ្លឹមសារនៃ បទសម្ភាសន៍របស់នាង ពុំបានបង្ហាញឱ្យដឹងទេថា តើនាងជាជនជាតិអ្វី ហើយរៀនអនុវិទ្យាល័យឈ្មោះអ្វី ហើយក្រៅពីប្រាក់ឧបត្ថម្ភ ការសិក្សារបស់នាង តើនាងមានមុខរបរអ្វីគត់មត់ ៕
ដកស្រង់ពី : វាលឥន្ទ្រី