ជនសង្ស័យមានឈ្មោះ សុខ ម៉េងសាយ អាយុ ៣៨ ឆ្នាំ រស់នៅក្នុងឃុំកើតហេតុខាងលើ ហើយសមត្ថកិច្ចរឹបអូសបាន ថ្នាំញៀនម្សៅព៌ណស ប្រភេទម៉ាទឹកកក ចំនួន ២ ថង់ ទម្ងន់១៨១១.៧ក្រាម ។ បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ច ឃុំខ្លួននៅស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ។
ការបង្ក្រាបដោយរឹបអូស បានថ្នាំញៀនចំនួន ១៨១១.៧ ក្រាម មានតម្លៃជាប្រាក់ជាង ១០ ម៉ឺនដុល្លារ នាពេលនេះ គឺជាករណីធំលើកទីមួយ នៅខេត្តស្ទឹងត្រែង ព្រោះការរឹបអូសកន្លងមក យ៉ាងច្រើនទម្ងន់១គីឡូក្រាមប៉ុណ្ណោះ។ ក្រោយការបញ្ជូនជនសង្ស័យ និងវត្ថុតាងថ្នាំញៀន ទៅតុលាការរួចហើយ សមត្ថកិច្ចនឹងបន្ដស្វែងរក ចាប់ខ្លួនបក្សពួក របស់ឈ្មោះ សុខ ម៉េងសាយ ដែលនៅសេសសល់ ជាបន្តទៀត៕
ដកស្រង់ពី : វាលឥន្ទ្រី