ខាងក្រោមនេះ គឺជាយុទ្ធសាស្ត្រ ៥យ៉ាងសំរាប់ ជួយអ្នកមានវិបត្តិស្នេហា ទាំងឡាយដើម្បីកាត់បន្ថយ នូវបញ្ហាផ្លូវចិត្តទាំងនោះ ដូចជា៖
១- ប្រាប់នរណាម្នាក់ ឲ្យយល់ពីអារម្មណ៍របស់អ្នក ៖ ស្វែងរក មិត្តណាម្នាក់ ដែលអ្នកទុកចិត្ត ឬក៏នរណាដែលអាចពិភាក្សា ពីអារម្មណ៍របស់អ្នកបាន និងនរណាម្នាក់ដែលអាច យល់ពីអារម្មណ៍របស់អ្នក។
២- ថែរក្សាខ្លួនអ្នកឲ្យបានល្អ ៖ ការ មានវិបត្តិស្នេហ៍ អាចធ្វើឲ្យយើងមានអារម្មណ៍ ពិបាកក្នុងចិត្តយ៉ាងខ្លាំង ដូចនេះហើយ សូមកុំបណ្តោយខ្លួនអ្នក ធ្លាក់ក្នុងអន្លង់ដ៏ជ្រៅ បែបនេះឲ្យសោះ។ អ្វីដែលអ្នកគួរធ្វើនោះគឺគេងឲ្យបានគ្រប់គ្រាន់ ទទួលទាន ចំណីអាហារឆ្ងាញ់ៗ ឲ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណជាប្រចាំ និងឲ្យតម្លៃទៅលើខ្លួនអ្នក កុំអស់ស់ង្ឃឹមក្នុងចិត្តឡើយ។
៣- រំលឹកនូវអ្វីដែលអ្នកធ្លាប់ ទទួលភាពជោគជ័យកន្លងមក ៖ រំលឹក នូវរាល់គុណសម្បត្តិរបស់អ្នក ដែលមានកន្លងមក និងគិតអ្វីដែលល្អអំពីអ្នក ហើយប្រសិនបើ អ្នកគិតមិនឃើញ ដោយសារតែអ្នក មានវិបត្តិស្នេហ៍នោះ អ្នកអាចឲ្យមិត្តរបស់អ្នក ជួយរកនឹកនូវអ្វីដែលអ្នក ធ្លាប់បានទទួលជោគជ័យ កន្លងមក។ កុំបារម្ភអ្វី អ្នកជាមនុស្សម្នាក់ដ៏អស្ចារ្យ ហើយក៏មានមនុស្សជាច្រើន ដែលគេនៅចាំគាំទ្រ អ្នកផងដែរ។
៤- កុំឲ្យខ្លួនឯងនៅទំនេរ ៖ នេះ គឺជាពេលវេលាដ៏ល្អ សម្រាប់ធ្វើការតុបតែង កែលំអបន្ទប់ អានរឿងកំប្លែង លេងកីឡា ឬក៏ស្វែងរកនូវសកម្មភាពថ្មីៗ ដើម្បីកំសាន្ត។ នេះមិនមែន មានន័យថាអ្នកមិនខ្វល់នូវអ្វីៗ ដែលកើតឡើងជុំវិញនោះទេ គឺគ្រាន់តែឲ្យអ្នកផ្តោតទៅ លើអ្វីប្លែកហើយល្អ សម្រាប់អ្នកតែប៉ុណ្ណោះ។
៥- ចៀសវាងការរំលោភបំពានលើផ្លូវភេទ ៖ ការរំលោភបំពាន លើផ្លូវភេទគឺជាកាបង្ខិតបង្ខំ នរណាម្នាក់ ដើម្បីសកម្មភាពផ្លូវភេទ ហើយវាជាកត្ដាមួយ ដែលមិនសក្តិសមទាល់តែសោះ ក្នុងការបង្ខំ បុគ្គលណាម្នាក់ ឬដៃគូរបស់ខ្លួនឲ្យធ្វើអ្វី ដែលគេមិនអាចទទួលយកបាន៕
ដកស្រង់ពី : ve-news