រាជធានី​ភ្នំពេញ ៖ បុរស​​ជា​​មេ​ជា​ង​​សំ​ណ​ង់​​ម្នាក់ បាន​​ស្លាប់​បាត់​​បង់​ជី​វិត ខ​ណៈ​​ប​ញ្ជូន​​មក​ដល់ ម​ន្ទីរ​ពេទ្យ​ប​ង្អែក ខេត្ត​កំ​ពង់​ឆ្នាំង ដោយ​សារ​​ធ្លាក់​​ពី​លើ​​រន្ទា​​ធ្វើ​​ផ្ទះ ក​ម្ព​ស់​​ជាង ៨ ម៉ែ​ត្រ ប​ណ្តា​ល​​ឲ្យ​​បា​ក់​ក និង​​បែក​ក្បា​ល ហូរ​ឈា​ម​ជោ​ក​ដី​ កាល​ពី​​វេលា​​ម៉ោង ២​និង​៤០ នាទី រសៀល ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៣ នៅក្នុង​ភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​
​ជនរងគ្រោះ​មានឈ្មោះ លី អាយុ ៤៥ ឆ្នាំ មាន​ទីលំនៅ ភូមិ​អណ្តូងច្រុះ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង មានមុខ​របរ ជា​មេជាង​សំណង់​។ មុនពេល​ជួប​គ្រោះថ្នាក់ ជនរងគ្រោះ រួម​នឹង​កូនជាង​ពីរ ទៅ​បីនាក់​ទៀត បាននាំគ្នា​ឡើង​ទៅលើ​រន្ទា ដើម្បី​បូក​ជ្រី​យ៉​ផ្ទះ​។ ដោយសារតែ មិនបាន​ប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​បះ​ក្តា​រន្ទា ធ្លាក់​ជនរងគ្រោះ​មក​ដី បោក​នឹង​របង​ថ្ម ដែលមាន​កម្ពស់ ប្រមាណ​ជាង ៧ ម៉ែត្រ បណ្តាល​ឲ្យ​បែកក្បាល និង​បាក់ក ស្លាប់​ពេល​បញ្ជូន មកដល់​មន្ទីរពេទ្យ ៕
Wat-091033 
ដកស្រង់ពី : ve-news
 
Top