ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA រាយការណ៍កាលពីព្រឹកថ្ងៃទី៨ តុលាថា ប្រឈមមុខនឹងការប្រកាសពីសមយុទ្ធយោធាជើងទឹករួមរវាងកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ជាមួយនឹងការចូលរួមរបស់នាវាផ្ទុកយន្តហោះ USS ចចវ៉ាស៊ីនតោន ក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងត្បូងឧបទ្វីបកូរ៉េ ក្រុងព្យុងយ៉ាងបានចេញការប្រកាសអាសន្នកេណ្ឌប្រមូលយោធាមួយភ្លាមៗដែរ ។ អ្នកនាំពាក្យនៃអគ្គសេនាធិការកងទ័ពកូរ៉េខាងជើងបានធ្វើការរិះគន់ យ៉ាងខ្លាំង ដែលនាវាផ្ទុកយន្តហោះ អាមេរិកដែល ចូលចតនៅកំពង់ផែប៊ូសានរបស់កូរ៉េខាងត្បូង ។
សេចក្តីប្រកាសនោះគូសបញ្ជាក់ថា កងទ័ពកូរ៉េខាងជើងកាលពីថ្ងៃទី៥ តុលាកន្លងមកនេះបានទទួលបទបញ្ជាបន្ទាន់មួយទាក់ទិនដល់ការ ប្រកាសអាសន្នប្រមូលផ្តុំកងទ័ព ។ បទបញ្ជានេះស្នើឱ្យពិនិត្យបណ្តាផែនការប្រតិបត្តិការដែលបាន អនុម័តរួចហើយ រួចឱ្យតាមដានមើលបណ្តាសកម្មភាពរបស់កងទ័ពកូរ៉េខាងត្បូងដើម្បី អាចធ្វើប្រតិបត្តិការគ្រប់ពេល ព្រោះថា នាវាផ្ទុកយន្តហោះប្រើថាមពលនុយក្លេអ៊ែរ USSនេះជាដើមអាចនាំឱ្យមានផលវិបាកប្រកបដោយគ្រោះមហន្តរាយមិនអាច វាយតម្លៃ បាននោះឡើយ ៕
ដកស្រង់ពី : ve-news.com