ខេត្តរតនគិរី៖ ជំនាញ​រដ្ឋបាល​ព្រៃឈើ​សហ​ការណ៍​ជាមួយ និង​នគរបាល​កងរាជអាវុធហត្ថ​ចុះបង្ក្រាប​បទល្មើស​ព្រ​ឈើ​ខុសច្បាប់​ពីរ​ ទីតាំង​ផ្សេងគ្នា កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៣​នេះ​។ ​ ​តាម​ពត៌មាន​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផ្នែក​ បាន​ឲ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៣ នេះ​ថា កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​ថ្ងៃ​ខាងលើ រឺ​ម៉ក់​មួយគ្រឿង​ដឹក​សន្និធិ​ព្រៃឈើ​ល្មើសច្បាប់​បំរុង​ចូល​រោង​សិប្បកម្ម ដែល​បានធ្វើ​ចរាចរ​នៅលើ​ផ្លូវ ស្ថិត​ក្នុងភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​ខេត្តរតនគិរី​។
ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ដេញ​ប្រ​ម៉ាញ់​ ចាប់បាន​ខណៈ​ម្ចាស់​រឺ​ម៉ក់​បាន​រត់​គេចខ្លួនបាត់​ទុក តែ​រឺ​ម៉ក់​ទុកចោល​លើផ្លូវ​ក្នុង​ទីតាំង​ខាងលើ រួច​ក៏បាន​បញ្ជូន​មកអោយរ​ដ្ឋ​បាល​ព្រៃឈើ​ផ្នែក​ក្រុង​បាន​លុង ចាត់ការ​បន្ត​។​ ​ ​ ​សន្និធិ​ដែល​នគរបាល​ប្រឆាំង​បទល្មើស​ប្រ​ម៉ាញ់​ចាប់បាន​កណ្តាល​ក្រុង ចំនួន​១៨​ដុំ ស្មើរ​និង​០,៧៨​ម៉ែត្រគូប​។​ ​ ​ពត៌មាន​ពី​មន្ត្រី​ជំនាញ​បាន​បន្ថែម​ដែរ​ថា កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច ថ្ងៃទី​១៣ ខែតុលា​ឆ្នាំ​២០១៣ នេះ ឈើប្រណិត​ប្រភេទ​ធ្នង់​ដឹកជញ្ជូន​តាម​គោយន្ត​កែច្នៃ​មួយគ្រឿង​ត្រូវបាន​ នគរបាល​ស្រុក​កូន​មុំ សហការ​ជាមួយ​កងកម្លាំង​រាជ​អាវុធហត្ថ​ស្រុក​កូន​មុំ ព័ន្ធ​ស្ទាក់​ចាប់បាន​នៅលើ​កំណាត់​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ស្ថិតក្នុង​ភូមិ ​ទុ​ស​ច្រិច ឃុំ​តា​អង់ ស្រុក​កូន​មុំ ខេត្តរតនគិរី​។
ខណៈ​ម្ចាស់​រថយន្ត​កែច្នៃ​ដឹងខ្លួន​មុន​បាន​រត់​គេចខ្លួនបាត់ ហើយ​ឈើ​ធ្នង់​នៅក្នុង​រថយន្ត​កែច្នៃ​ដែល​សមត្ថកិច្ច​ឃាត់​បាន​ខាងលើ​ចំនួន​ ២៨​ដុំ​ស្មើរ​១,០៥​ម៉ែត្រគូប​។​ ​ ​នៅក្នុង​ថ្ងៃកើតហេតុ​បទល្មើស​ព្រៃឈើ​ទាំង​រថយន្ត​កែច្នៃ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​មក​ឲ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​ក្រុង​បាន​ លុង កូន​មុំ ចាត់ការ​បន្ត​។​ ​ ​គួរបញ្ជាក់​ផងដែរ ក្នុង​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៣ នេះដែរ ក៏មាន​រថយន្ត​កែ​ច្នស​១​គ្រឿង​ដឹកឈើ​ប្រណិត​ពេញព្រាប​ក្នុង​រថយន្ត​កែច្នៃ ដឹកជញ្ជូន​ឈើប្រណិត​ចេញពី​ស្រុក​វ៉ើ​ន​សៃ​ឆ្លា​ង​កាត់​ស្រុក​អូរ​ជុំ ចូល​ក្រុង​បាន​លុង ដឹក​បន្ត​ចូល​លំនៅដ្ឋាន​មួយកន្លែង​របស់លោក ចៅ​នង ស្នងការរង​ខេត្តរតនគិរី ដែល​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ឆ្លើយថា ឈើ​ដែល​លោកស្នងការ​ដឹកយក​មក​ធ្វើ​ផ្ទះ​របស់គាត់​(​ចៅ​នាង​) ទើប​ពុំមាន​ខាង​សមត្ថកិច្ច​ណាមួយ​មាន​វិធានការណ៍​នោះទេ​។​ ​ ​ចំណែក​លោក​ចៅ​នាង​ស្នងការរង​បានបញ្ជាក់​នៅ​លំនៅដ្ឋាន​ដែល​កំពុង​បន្ត​ ការសាងសង់​ឲ​ដឹងថា​លោក​ពិតជា​បាន​ដឹកឈើ​រួច​យកមក​ធ្វើ​លំនៅដ្ឋាន​ ផ្ទាល់ខ្លួន​របស់លោក​ពិត​មែន ដោយ​មុននឹង​ដឹក​លោក​បាន​បញ្ជាក់ថា លោក​បាន​សុំ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​គ្រប់គ្នា​អស់ហើយ​។​ ​
14e2

ដកស្រង់ពី​ : វាលឥន្ទ្រី
 
Top