ខេត្តរតនគិរី៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង​បណ្តាលអោយ​រងរបួស ហេតុការណ៍​នេះ​បានកើត​ឡើង​កាល​វេលា​ម៉ោង​១០​និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៣​ស្ថិតនៅ​ចំណុច​ភូមិ​៤ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី​។ ​ ​តាម​ការ​អោយដឹងពី​លោក​អនុសេនីយ៍ឯក ផាន់ តិ អធិការរង​ស្រុក​កូន​មុំ បានអោយដឹងថា ជនរងគ្រោះ​មានឈ្មោះ សឿន អឿន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត នៅ​ភូមិ​តា​ព្រហ្ម ឃុំ​ស្វាយ​ច្រះ ស្រុក​ស្នួល ខេត្តក្រចេះ ជិះ​ម៉ូតូ​ម៉ាក់​វេ​វ C110 ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​។
លោក​ផាន់ តិ បន្តទៀតថា​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​មកពី​បាន​លុង ឆ្ពោះទៅ​ខេត្តក្រចេះ នៅលើ​ម៉ូតូ​របស់គាត់​មាន​ម៉ាស៊ីន ត្រង់​ស៊ី​ន័​រ មួយគ្រឿង កាបូប​ដាក់​ខោអាវ​មួយ និង​អង្រឹង​មួយ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​រេ​ចង្កូត​ទៅ​ច​ញ្ចើ​ម​ផ្លូវ​ខាងស្តាំ ដែលមាន​ស្មៅ​ដុះ​ខ្ពស់ៗ ជិះ​ក្នុង​ល្បឿន​លឿន​ក៏​ដួល​អូស​ជាង​១០​ម៉ែត្រ ទៅ​ជាប់​និង​ស្មៅ​បន្លា ចំណែកឯ​ជនរងគ្រោះ​ផ្លោង​ទៅក្នុង​ព្រៃ​ដែលមាន​បន្លា និង​ស្មៅ​នោះ​ទៅ​។​ ​ ​
លោក​ផាន់ តិ បន្ថែម​អោយដឹងទៀតថា ក្រោយពី​កើតហេតុ​ភ្លាមៗ​កម្លាំង​របស់លោក​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​ហៅ​រថយន្ត​សង្គ្រោះ​នៅ​ស្រុក​កូន​មុំ​មក​ដឹក​អ្នកជំងឺ​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យបង្អែក​ខេត្ត ចំណែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​កូន​មុំ ហើយ​លោក​នឹ​ងេះ​ព្យាយាម​តាមរក​សាច់ញ្ញាតិ​របស់​ជនរងគ្រោះ​អោយ​មកជួយ​មើលថែ​ អ្នកជំងឺ​។ គួរ​បញ្ជាក់ថា គ្រោះថ្នាក់​ចរាច​មួយ​នេះ​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាននាំគ្នា​ សង្ស័យថា ស្រវឹងស្រា រឺ​កាច់ចង្កូត​ម៉ូតូ​ទាក់​នឹង​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ ដែល​នៅ​រៀន​ខាងមុខ​ម៉ូតូ​របស់គាត់​។​ ​
14d2 
ដកស្រង់ពី : វាលឥន្ទ្រី
 
Top