ខេត្តប៉ៃលិន ៖ ដោយសារតែយក
ប៉ះចំប្តីហេងស៊យ បានគ្នាត្រឹមតែជាង ៣ខែ
ស្ត្រីវ័យកណ្តាលម្នាក់ បានរងរបួសជាំមុខជាំមាត់ របួសខ្នង
ចង្កេះ និងមានស្លាកស្នាម ជាច្រើនកន្លែងទៀត
ព្រោះតែត្រូវប្តីចិត្តកំណាច
វាយធ្វើបាបជារៀងរាល់ថ្ងៃ ដោយសារភ្លើងប្រចណ្ឌ ហើយទីបំផុតនាងបាន
មកដាក់ពាក្យបណ្តឹង ទៅខាងអង្គការសិទ្ធិមនុស្ស អាដហុក
ឲ្យជួយអន្តរាគមន៍។
ស្ត្រីរងគ្រោះឈ្មោះ ឆេង សុគន្ធា ហៅដាលីន អាយុ ៣៧ ឆ្នាំ មានស្រុកកំណើត រស់នៅស្រុកក្រូចឆ្មា ខេត្តកំពង់ចាម មានប្តីហេងស៊យឈ្មោះ ខួច អាយុ ៣៣ ឆ្នាំ ជាកម្មករ បច្ចុប្បន្ន ស្នាក់នៅក្រោយចំណតរថយន្តថ្មី ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ស្ត្រីរងគ្រោះ បានឲ្យដឹងថា ដោយសារតែឪពុកម្តាយ បងប្អូនគេដៀលថា នាងជាមនុស្សស្រីខ្ជិល មិនចេះធ្វើការងារនឹងគេ ទើបនាងដាច់ចិត្តចាកចេញពីផ្ទះ រសាត់អណ្តែតរហូត មកដល់ខេត្តប៉ៃលិន។
ដំបូងឡើយនាងធ្វើការ ជាអ្នករត់តុនៅហាងពេញចិត្ត ក្បែរចំណតរថយន្តថ្មី ស្រាប់តែមានបុរសម្នាក់ ដែលជាប្តីហេងស៊យរបស់នាងឈ្មោះ ខួច ចូលទៅស៊ីផឹកនៅទីនោះ ក៏លួចស្រលាញ់ ហើយបានលួងលោមសុំស្នេហ៍ រហូតដល់នាងយល់ព្រម យកឈ្មោះ ខួច ធ្វើជាប្តី ដោយមិនរៀបការ ឬសែនព្រេនអ្វីនោះទេ។ បន្ទាប់ពីយកគ្នាជាប្តីប្រពន្ធហើយ នាងក៏ឈប់ធ្វើការរត់តុ ព្រោះតែប្តីប្រចណ្ឌ ហើយហាមនាងមិនឲ្យធ្វើការ នៅតាមហាងជាដាច់ខាត។
តែបើនាងមិនទៅធ្វើការ គឺអត់មានអ្វីទិញបាយហូបឡើយ ព្រោះប្តីហេងស៊យម្នាក់នេះ អត់ចេះធ្វើអីទាល់តែសោះ ចេះតែផឹកស្រាស្រវឹង ពេលណាវាយនាងពេលនោះ ធ្វើបាបជារៀងរាល់ថ្ងៃ តាំងពីបានគ្នាជាង ៣ខែ បុរសជាប្តីបានវាយនាងចំនួន ១៤ ដងមកហើយ។ រហូតដល់រសៀលថ្ងៃទី១៤ ខែតុលា នាងបានមកដាក់ពាក្យប្តឹង នៅមន្ទីរកិច្ចការនារីខេត្ត តែដោយខាងមន្ត្រីកិច្ចការនារីរវល់ នាងក៏ដាក់ពាក្យទៅខាងអង្គការសិទ្ធិមនុស្សអាដហុក ឲ្យជួយអន្តរាគមន៍៕

ប្រភពពី វត្តភ្នំ