រាជធានីភ្នំពេញ ៖​ ការប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ រូបភាព​សូកប៉ាន់និងស៊ីសំ​ណូក​ក្រោម​តុ ​នឹងត្រូវលុបបំបាត់ ហើយ​កម្មវិធី​មេរៀនស្តីពីការ​ប្រឆាំង​អំពើពុករលួយ​នឹងត្រូវ​ ដាក់​​​បញ្ចូលក្នុងកម្មវិធី​សិក្សា​ថ្នាក់​​វិទ្យាល័យ​ នៅ​ឆ្នាំ​២០១៤​ដើម្បី​អប់រំ​ក្មេងជំ​នាន់​ក្រោ​យ​​ឲ្យ​មានគំនិត​​ស្អប់​ ខ្ពើម​​អំពើពុក​រលួយ ហើយ​​ងាក​មក​​ស្រឡាញ់​​ភាព​ស្អាត​ស្អំ​​។នេះបើតាមការប្រកាសរ​បស់ឯកឧត្តម​ឱម យ៉ិនទៀង ប្រធាន​​អង្គភាព​​ប្រឆាំ​ង​អំ​ពើពុករលួយ​នៅក្នុង​សិក្ខា​សាលា​ស្ដីពី​ការ​ វាយតម្លៃ​និង​ត្រួត​ពិនិត្យ​​លើ​កិច្ច​ខិ​តខំ​ ប្រឹ​ង​ប្រែង​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ ដែល​​ធ្វើ​រយៈ​ពេល ២​ថ្ងៃ ​នៅ​រាជធានី​ភ្នំ​ពេ​ញ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១០ ខែតុលា​ឆ្នាំ២០១៣។
ចំពោះមុខ​សិក្ខាសាលាអ្នកមកពីស្ថាប័នរដ្ខនិងឯកជនអង្គការសង្គមស៊ីវិល​ប្រមាណ​ ជាង ១០០​នាក់​ឯកឧត្តមឱម យ៉ិនទៀង បាន​អះអាងថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​​ខិតខំ​លុបបំបាត់​ឲ្យ​អស់​នូវ​ការ​សូកលុយ​ ក្រោម​តុដែល​មា​ន​ចរិត​ជា​បទល្មើស​ពុករលួយ និង​មានចែង​នៅក្នុង​ច្បាប់​តាម​កម្មវិធី​គោ​លន​យោ​បាយ​របស់​រដ្ឋា​ភិ​បាល​ អាណត្តិ​ថ្មី​។​ ​ លោក​បាន​ព្រមាន​ជា​សាធារណៈ​ចំពោះ​អ្នក​ធ្លាប់​ប្រព្រឹត្ត​អំពើពុករលួយ ឲ្យ​ចេះ​កែ​ខ្លួន​​​មុននឹង​អង្គភាព​របស់លោក​ស៊ើបអង្កេត​រកឃើញ​ភស្តុតាង​ បង្ហាញ​ ពីបទ​ល្មើស​​ពុ​ក​រលួយ​។ឯកឧត្តម ឱម យ៉ិនទៀង​បាន​មា​នប្រសាសន៍ឲ្យដឹងថា​៖ រដ្ឋាភិ​បាល​​អា​ណិតអាសូរ​ណាស់​មន្ត្រី​ខ្លួន អនុគ្រោះ ។  
គាត់​ថា ត្រូវការ​ចាំបាច់​ចុះ​ងូតទឹក​ដុសក្អែល​ខ្លួនឯង អស់​ក្អែល​កុំ​ឲ្យ​មាន​បញ្ហា បើ​​ដុស​ក្អែល​មិន​ជ្រះ​ទេ​ឲ្យ​គេ​ដុស​ឲ្យ ពិន័យ​ដកចេញ ហើយ​ យកទៅ​ព្យាបាល​វះ​កាត់​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដាក់​ទៅ​តុលាការ​។​ បញ្ហា​អំពើពុករលួយ​នៅ​ស្រុក​ខ្មែរ​គឺជា​ប្រធាន​បទ​ក្តៅ និង​រសើប​បំផុត​ដែល​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​មិនសប្បាយចិត្ត។អង្គភាព​ប្រឆាំង​ អំពើ​ពុក​រលួយ កំពុង​ប្តេជ្ញាចិត្ត​ធ្វើកំណែទម្រង់​បោសសំអាត​មន្រ្តី ​ពុករលួយ​តាមរយះ​នៃការ​ដាក់​ចេញ​យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣នា​អាណត្តិ​ ទី​៥​ នេះ៕
om-yin
ដកស្រង់ពី​ : វាលឥន្ទ្រី
 
Top