ភ្នំពេញ៖ នៅវេលាយប់ស្ងាប់ ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៥ ម្សិលមិញនេះ សកម្មភាពប្លន់ម៉ូតូម៉ាក Scoopi មួយគ្រឿង ត្រូវបានកាមេរ៉ាសុវត្ថិភាពថតជាប់។ វីដេអូឃ្លីប រយ:ពេល ៤៤វិនាទី បង្ហាញឲ្យឃើញ អំពីសកម្មភាពរបស់ចោរប្លន់ មួយក្រុម មានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿង បានបើកកៀប ឲ្យនារីរងគ្រោះ ២នាក់ ឈប់ រួចធ្វើការភ្ជង់ប្លន់ យកម៉ូតូជិះទៅ បានដោយសុវត្ថិភាព។ ព័ត៌មានលម្អិត មិនទាន់មាននៅឡើយ តែត្រូវបានប្រភព ឲ្យដឹងថា មានទីតាំងស្ថិតនៅតាមផ្លូវស្ងាត់មួយកន្លែង ក្នុងរាជធានីភ្នំពេញ។ ហេតុដូចនេះហើយ សូមប្រិយមិត្តទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យមែនទែន និងជៀសវាង ជិះផ្លូវស្ងាត់ ដែលងាយរងការប្លន់ពីពួកក្រុមចោរ ប្រដាប់អាវុធ៕ សូមមើលវីដេអូឃ្លីបខាងក្រោម ដែលថតបានដោយ កាមេរ៉ាសុវត្ថិភាព៖

 
Top