សមត្ថកិច្ចស្រុករតនៈមណ្ឌលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ងួន ច្រិប អាយុ ១៥ ឆ្នាំដេកស្លាប់ក្នុងអូរ មានពាក់អាវយឺតដៃខ្លី ពណ៌ផ្ទៃមេឃ លាយផ្កា ហើយល្វែងក្រោមគ្មានខោទេ មានស្នាមមុតវត្ថុស្រួច ដូចកាំបិតលើដើមទ្រូង ២ កន្លែងខាងក្រោយខ្នង ២ កន្លែងនិងក្បាលមួយកន្លែង មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។
ឈ្មោះ ពុធ ទុំ ភេទស្រី អាយុ ១៧ ឆ្នាំត្រូវជាបងជីដូនមួយ បានប្រាប់សមត្ថកិច្ចថា ក្មេងស្រីរងគ្រោះចេញទៅឃ្វាលគោ ក្រោយមកនាងជាបងបានដើរទៅរក ក៏ប្រទះឃើញសពតែម្តង។ ពាក់ព័ន្ធករណីនេះលោក ជេត វណ្ណនី ស្នងការរងកណ្តាលយុត្តិធម៌ បានសន្និដ្ឋានថា ការស្លាប់របស់ក្មេងស្រីរងគ្រោះ គឺជាករណីរំលោភហើយសំលាប់ បំបិទភស្តុតាង ៕
ដកស្រង់ពី : វាលឥន្ទ្រី