រដ្ឋបាល​ចំណីអាហារ និង​ឱសថ អាមេរិក (FDA) បានអនុម័ត​អោយប្រើ​ថ្នាំ Tivicay (Dolutegravir) ដែលជា​ថ្នាំ​ថ្មី​ដែលអាច​ព្យាបាល​ជំងឺអេដស៍​។​
​ថ្នាំ Tivicay គឺជា​ប្រភេទ​ថ្នាំ Integrase Strand Transfer Inhibitor សម្រាប់​ទប់ស្កាត់​នឹង​អង់ស៊ីម​សំខាន់ៗ​សម្រាប់​អោយ​វីរុស​អេដស៍​បំបែក​ កូនចៅ​។ វា​គឺជា​ថ្នាំ​គ្រាប់​ដែល​ត្រូវ​ប្រើ​រាល់ថ្ងៃ​ជាមួយនឹង​ថ្នាំ Antiretroviral Drugs ផ្សេងៗ​ទៀត​។​
​ថ្នាំ Tivicay ត្រូវបាន​អនុញ្ញាតអោយ​ប្រើប្រាស់​លើ​អ្នក​ជំងឺអេដស៍​ជា​សកល​តែម្តង​។ វា​អាច​ប្រើប្រាស់​សម្រាប់​ព្យាបាល​លើ​មនុស្សពេញវ័យ​ដែលមាន​ជំងឺអេដស៍​ហើយ​ មិន​ធ្លាប់​ព្យាបាល​ជំងឺ​នេះ និង​អ្នក​ជំងឺអេដស៍​ដែល​ធ្លាប់​ព្យាបាល​ជំងឺ​នេះ​រួច​ជាមួយ​ប្រភេទ​ថ្នាំ Integrase Strand Transfer Inhibitors ផ្សេងៗ​ទៀត​។ ក្មេង​អាយុ​ចាប់ពី ១២​ឆ្នាំ និង​ទម្ងន់​យ៉ាងហោចណាស់ ៤០​គីឡូក្រាម​ដែល​មិន​ធ្លាប់​ព្យាបាល ឬ​ធ្លាប់​ព្យាបាល​ជំងឺ​នេះ តែ​មិន​ធ្លាប់ប្រើ​ថ្នាំ​ប្រភេទ Integrase Strand Transfer Inhibitors ផ្សេងៗ​ទៀត ក៏​អាច​ប្រើ​ថ្នាំ Tivicay បានដែរ​។​
​វេជ្ជបណ្ឌិត អេ​ដ​វ៉ាត កុក (Edward Cox, M.D., M.P.H) នាយក​នៃ​ការ​រិ​យា​ល័យ​ផលិតផល​ប្រឆាំងនឹង​មេរោគ (Office of Antimicrobial Products) នៅ​រដ្ឋបាល​ចំណីរ​អាហារ​និង​ឪ​សថ និយាយថា “​អ្នក​ដែលមាន​ជំងឺអេដស៍​ត្រូវការ​វិធី​ព្យាបាល​ផ្ទាល់ខ្លួន​មួយ​សម្រាប់​ ស្ថានភាព និង​តម្រូវការ​របស់​ពួកគេ​។ ការអនុញ្ញាតអោយ​ប្រើ​ថ្នាំ​ថ្មី​ដូចជា​ថ្នាំ Tivicay នេះ ជួយ​បន្ថែម​នូវ​ជម្រើស​។​
​ប្រសិទ្ធភាព និង​សុវត្ថិភាព​របស់​ថ្នាំ Tivicay ចំពោះ​មនុស្សពេញវ័យ​ត្រូវបាន​វាយតម្លៃ​លើ​មនុស្ស​ចំនួន ២៥៣៩​នាក់​ដែល​បាន​ចូលរួម​ក្នុងការ​សិក្សា​ចំនួន​បួន​។ អ្នកចូលរួម​ទាំងអស់​តម្រូវអោយ​ប្រើ​ថ្នាំ Tivicay ឬ Isentress (Raltegravir) ដោយ​មួយ​មុខៗ​ត្រូវ​ប្រើ​ផ្សំគ្នា​នឹង​ថ្នាំ Antiretroviral Drugs ផ្សេងៗ​ទៀត​ទៀត ឬ​ថ្នាំ Atripla, ការប្រើ​ថ្នាំ​ផ្សំគ្នា​មួយ​ដែលមាន​ថ្នាំ Efavirenz, Emtricitabine និង Tenofovir​។ ចំពោះ​លទ្ធផល​បានបង្ហាញ​អោយដឹងថា របៀប​ព្យាបាល​ដែលមាន​ថ្នាំ Tivicay មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ចំនួន​វីរុស​៕
Khmer Herald - Tivicay (Dolutegravir)
​ថ្នាំ Tivicay (Dolutegravir) ដែលរដ្ឋបាល​ចំណីអាហារ និង​ឱសថ អាមេរិក (FDA) បានអនុម័ត​អោយប្រើ​

​ប្រភព​៖ គេហទំព័រ សុខភាព​

 
Top