នៅអាយុ៧ឆ្នាំ Mary Gannon បានទៅរស់នៅមជ្ឈមណ្ឌលកុមារកំព្រាក្នុងទីក្រុងម៉ិកស៊ីកូ ជាកន្លែងដែលឪពុកម្ដាយនាងបោះបង់នាងចោល តែនាងមិនចេះនិយាយអង់គ្លេសឡើយ។ ប្រភពបានឱ្យដឹងថា ពេលនាងកើតមកគ្មានដៃទាំងពីរទេ ហេតុដូច្នេះទើបឪពុកម្ដាយជនជាតិអាមេរិករបស់នាងទៅចោលទាំងមិនស្ដាយ ស្រណោះ។
ថ្វីត្បិត Gannon ជានារីពិការដៃទាំងពីរ តែបច្ចុប្បន្ននាងជាគ្រូបង្រៀននៅ Harding Middle School ដែលទទួលបានការស្រលាញ់ពីកូនសិស្សនិងសង្គម។
“គាត់ជាគ្រូដ៏ល្អ ហើយមិនកំណាញ់ក្នុងការពន្យល់ឡើយ”។
អ្វីកាន់តែធ្វើឱ្យគេភ្ញាក់ផ្អើលនោះ គឺនាងអាចធ្វើម្ហូប បើកឡាន និងសរសេរលេខ អក្សរជាដើមបានយ៉ាងល្អ។ នាងបានប្រាប់សារព័ត៌មាន Fox News ថានាងនឹងរៀបការជាមួយគូដណ្ដឹង និងគ្រោងយកកូនឱ្យបានច្រើន។
“ទោះបីខ្ញុំគ្មានដៃ តែខ្ញុំអាចមានកូនច្រើនជាមួយប្ដីបាន។ នេះជាអ្វីដែលខ្ញុំចង់បាន”។
ប្រភពពី nob70