គេហទំព័រព័ត៌មាន ឌឹ ណេសិន (The Nation)
មានមូលដ្ឋានក្នុងប្រទេសថៃ បានចេញផ្សាយនៅល្ងាចថ្ងៃទី១១ ខែតុលា
ថា តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ)
បានសម្រេចពន្យារពេលបកស្រាយសាលដីកាលើសំណុំរឿងប្រាសាទព្រះវិហារ
ទៅខែកុម្ភៈ ឆ្នាំ២០១៤ វិញ។
ឌឹ ណេសិន បានស្រង់សម្ដីរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក សូរ៉ាពង់ តូវិចក្រចៃគុល (Surapong Tovichakchaikul) ដែលថា ការពន្យារពេលនេះក៏ដោយហេតុផលថា តុលាការជាប់រវល់នឹងសំណុំរឿងផ្សេងៗជាច្រើនទៀត។
ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានអោយដឹងនៅយប់ថ្ងៃទី១១ ខែតុលា ថា រហូតមកដល់ពេលនេះ ភាគីកម្ពុជា នៅពុំទាន់ទទួលបានព័ត៌មានពីតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ នោះនៅឡើយ។
តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានកំណត់យកចុងឆ្នាំ២០១៣ ជាពេលប្រកាសលទ្ធផលស្ដីពីការបកស្រាយសាលដីកាឆ្នាំ១៩៦២ ទៅតាមការស្នើសុំរបស់កម្ពុជា ជុំវិញជម្លោះប្រាសាទព្រះវិហារ ជាមួយប្រទេសថៃ៕
ប្រភពពី វិទ្យុអាស៊ីសេរី