ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានឲ្យដឹងថា ស្ថានភាពទឹក ជំនន់ និងផលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច-សង្គម នៅក្នុងរដូវវស្សា ឆ្នាំ២០១៣ ខេត្តសៀមរាប ដោយសារ ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា រយៈពេលពីរសប្តាហ៍ គួបផ្សំនឹងជំនន់ទឹកភ្លៀងធ្លាក់មកពីតំបន់̸ខេត្តប៉ែកខាងជើង បង្កឲ្យ មានគ្រោះទឹកជំនន់ លិចលង់ក្នុងក្រុងសៀមរាប។ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តគិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ ខេត្តសៀមរាបទទួលរងគ្រោះគ្រោះទឹកជំនន់លើភូមិសាស្ត្រចំនួន ១០ ក្រុង ̸ស្រុក ក្នុងចំណោម ១២ក្រុង̸ស្រុក ស្មើនឹង ៦០ឃុំ̸សង្កាត់ លើ១០០ឃុំ̸សង្កាត់ និង៣១២ភូមិ លើ៨៧៦ភូមិ ដែលមានគ្រួសារទទួលរងគ្រោះ សរុបចំនួន ១៨.៤៦៤គ្រួសារ ស្លាប់ ១៥នាក់ (ស្រី៦នាក់) ក្នុងនោះកុមារី ៥នាក់ កុមារា១នាក់ និងរងរបួស ២នាក់។
ក្នុងនោះដែររលំផ្ទះចំនួន ១១ខ្នង របើកដំបូលផ្ទះចំនួន ១ខ្នង ឆេះផ្ទះចំនួន ៣ខ្នង ខូចខាតផលដំណាំសរុប ១៤.៧៩៣ ហិកតា ខូចផ្លូវកៅស៊ូ ១៧.០៧៥ម៉ែត្រ ផ្លូវដីក្រហម ៥៧.០០៧ម៉ែត្រ ផ្លូវដីស ១០៣.៦៨១ម៉ែត្រ លូ ៩កន្លែង ស្ពាន ៧កន្លែង ទំបន់ទឹក ៦៨២ម៉ែត្រ ងាប់សត្វពាហនៈ និងមាន់-ទា ចំនួន ៥១៤ក្បាល។ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តបានបន្តថា ឆ្លើយតបនឹងគ្រោះមហន្តរាយនេះ គណៈអភិបាលខេត្ត សហការជាមួយអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប សាខា កាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង សប្បុរសជន រួមជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាល សហភាពសហ ព័ន្ធយុវជនកម្ពុជា បានចុះចែកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ ដល់ប្រជា ពលរដ្ឋចំនួន ៥.៤៦០គ្រួសារនៅតាមក្រុង̸ស្រុក ដែលទទួលរងគ្រោះខ្លាំង។
នៅពេលនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខ ដោយផ្ទាល់ និងបាននាំយកនូវអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅស្រុក ពួកចំនួន ១.៥០០គ្រួសារ បន្ថែមទៀត។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍ និងនាំការផ្ដាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទទួលរងគ្រោះ ដោយទឹកជំនន់នៅខេត្ត សៀមរាបទាំងអស់ ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ មានខេត្តចំនួន១៨ ទទួលរងគ្រោះដោយ សារទឹកជំនន់ បង្កផលប៉ះពាល់ដល់ផ្ទះសម្បែង ផលដំណាំ សត្វពាហន: ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ហេដ្ឋារចនា សម្ព័ន្ធជាច្រើនផងដែរ៕
ដកស្រង់ពី : វាលឥន្ទ្រី