ប្រទេស​ឥណ្ឌា ៖ ប៉ូលិ​ស​​បាន​​និ​យាយ​ ថា ការ​រត់​ជាន់​​គ្នា​​នៅ​លើ​​ស្ពាន​​មួយ នៅ​​ខាង​ក្រៅ​​ព្រះ​វិ​ហារ ហិ​ណ្ឌូ​នៅ​​ប្រទេស​​ឥ​ណ្ឌា កាល​ពី​​ថ្ងៃ​អា​ទិត្យ បាន​សម្លាប់​​មនុ​ស្ស រហូត​ដល់ ៩១ នាក់ ដោយ​​ជន​រង​គ្រោះ​ជា​​ច្រើន បាន​​លោត​​ពីលើ​ស្ពាន ទៅ​ស្លាប់​នៅក្នុង​ទឹកទន្លេ នៅ​ខាងក្រោម​នៅក្នុង​សង្កាត់ Datia ក្នុង​រដ្ឋ​ម៉ា​ដ​យ៉ា ភាគ​កណ្តាល នៃ​ប្រទេស​ឥណ្ឌា​។​ ​
ចំនួន​មនុស្ស​ស្លាប់​អាច កើនឡើង​ថែមទៀត ខណៈដែល​ក្រុមគ្រូពេទ្យ បាន​តស៊ូ​រុករក​កាត់​ហ្វូង អ្នកធ្វើ​ធម្ម​យាត្រា ទៅកាន់​កន្លែងកើតហេតុ ប្រកបដោយ​សោកនាដកម្ម​។ អធិការរង​ប៉ូលិស លោក​ឌី កេ អា​រិ​យ៉ា បាន​និយាយ បន្ទាប់ពី​សោកនាដកម្ម​នេះ មនុស្ស​ស្លាប់​សរុប​បាន​ឡើងដល់ ៩១ នាក់ និង ១០ នាក់​ផ្សេងទៀត ស្ថិតនៅក្នុង​លក្ខណៈ​ធ្ងន់ធ្ងរ​។​ ​លោក អា​រី​យ៉ា បាន​បន្តថា ការជាន់​គ្នា​នេះ បាន​កើតឡើង​ដោយសារ មាន​ពាក្យ​ចចាមអារ៉ាម​ថា ស្ពាន​អាច​បាក់ បន្ទាប់ពី​រថយន្ត​ធុន​ធ្ងន់​មួយគ្រឿង បាន​បើក​ឆ្លងកាត់​។
មនុស្ស​ប្រហែល ២ ម៉ឺន​នាក់ បាន​ស្ថិតនៅលើ​ស្ពាន​ឆ្លងទន្លេ Sindh នៅពេល​ការរត់​ជាន់គ្នា បានកើត​ឡើង​។ ​ប្រភព​ផ្សេងៗ​ទៀត ពី​ប៉ូលិស​បាន​និយាយថា អ្នក​កាន់សាសនា ហ៊ី​ណ្ឌូ រហូតដល់​ទៅ ៥០ ម៉ឺន​នាក់ បាន​ស្ថិតនៅ​ខាងក្នុង ឬក៏​នៅ​ជុំវិញ​ព្រះវិហារ នៅ​ស្រុក Datia ដែល​ស្ថិតនៅ​ចម្ងាយ ៣៥០ គីឡូម៉ែត្រ ពី​ខាងជើង​រដ្ឋធានី Bophal របស់​រដ្ឋ​នេះ​៕
Wat-14103 
ដកស្រង់ពី : វាលឥន្ទ្រី
 
Top