អ្នកទោសស្រី និងកុមារ ត្រូវបានជម្លៀសមុនគេ ដោយត្រូវយកទៅ ខេត្តសៀមរាប ចំនួន ៥០០ នាក់ និងខេត្តបាត់ដំបងចំនួន ៣៤២ នាក់ ។ អ្នកទោសត្រូវបានជម្លៀស តាមរថយន្តក្រុង និងរថយន្តរបស់ពន្ធនាគារ ដោយមានកម្លាំងសមត្ថកិច្ច ប្រដាប់អាវុធចំនួន ១០០ នាក់ផងដែរ អមការពារ ក្រោមការបញ្ជាផ្ទាល់ ពីព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យផងដែរ។ ក្នុងការជម្លៀសអ្នកទោសទាំងនោះ គឺមានការត្រួតពិនិត្យ យ៉ាងតឹងរឹងបំផុត ដើម្បីការពារសុវត្ថិភាព សន្តិសុខតាមផ្លូវអមទាំងមុនទាំងក្រោយ៕
ដកស្រង់ពី : វាលឥន្រ្ទី