លោក ញឹម វណ្ណដា បានឲ្យដឹងទៀតថា ផ្ទះជាងមួយសែនខ្នង ត្រូវលិចលង់ សាលារៀន ៧៦០ កន្លែង និងវត្ត ៣៥០ ត្រូវលិចទឹក ហើយទឹកជំនន់ ដែលបង្កដោយទឹកភ្លៀង កំពុងលិចលង់ធ្ងន់ធ្ងរ ជាងគេនៅខេត្តបន្ទាយមានជ័យ កំពង់ធំ និងខេត្តសៀមរាប។ ទឹកជំនន់ ដែលបង្កឡើង ដោយទឹកភ្លៀង និងទឹកទន្លេមេគង្គ បានសម្លាប់មនុស្ស ៨៣ នាក់ ដែលមានស្ត្រី ២៦ នាក់ និងកុមារ ៣៦ នាក់។
ដោយឡែកចំពោះទឹកជំនន់ នៅខេត្តសៀមរាប អាជ្ញាធរកំពុងតែ បញ្ជៀសផ្លូវទឹកហូរ ដែលទឹកបាក់ទំនប់តាកៅ កាលពីយប់ថ្ងៃទី៥ ខែតុលា ដើម្បីកុំឲ្យទឹកហូរលិច ព្រលានយន្តហោះ និងប្រាង្គប្រាសាទបុរាណ។ ទឹកជំនន់ បង្កដោយទឹកភ្លៀងពេលនេះ នឹងហូរចុះទៅទន្លេសាប ហើយពីរបីថ្ងៃខាងមុខ នឹងអាចបង្កការលិចលង់ នៅខេត្តកណ្តាល ព្រៃវែង រាជធានីភ្នំពេញ និងអាចហូរទៅលិចលង់ នៅខេត្តតាកែវ៕
ដកស្រង់ពិ : វាលឥន្ទ្រី