ក្នុងមួយ
រយៈកាលចុងក្រោយនេះ មានយុវវ័យមួយចំនួនពិតជាពេញនិយម
និងចូលចិត្តប្រើពាក្យមួយ «ស៊ីអារម្មណ៌»
ខ្លាំងណាស់នៅពេលដែលគេឃើញរូបភាព
រឺសកម្មភាពអ្វីមួយដែលអាចធ្វើឲ្យមានចំណាប់អារម្មណ៌ពីមហាជន។
តើពាក្យ «ស៊ីអារម្មណ៌» នេះចេញពីណាមកដែរ?
អ្នកមានចំណេះដឹងមួយចំនួនបាននិយាយថា
ពាក្យពេចន៌មួយចំនួនដែលយុវវ័យខ្មែរកំពុងតែពេញនិយមប្រើនេះ
ស្តាប់ទៅវាហាក់ដូចជាមិនមានន័យ និងមិនគួរនិយាយនោះទេ ដូចជាពាក្យថា
ស៊ីអារម្មណ៌ អលណប់ (All Nob) ជាដើម។ ដោយឡែកពាក្យ «ស៊ីអារម្មណ៌»
ហាក់ត្រូវបានគេយកមកប្រើ សម្រាប់សំដៅទៅលើ សកម្មភាព រូបភាព
ណាដែលបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៌ ដូចជារូបភាពសិចស៊ី
រូបភាពកំសត់ រូបភាពលេងសប្បាយជាដើម។
វាហាក់ដូចជាបានបង្ហាញអត្ថន័យពិតមួយ នៅពេលដែលគេនិយាយពាក្យនេះ
គេនឹងដឹងថា សកម្មភាព រឺស្ថានភាពនោះ កំពុងតែត្រូវបានគេចាប់អារម្មណ៌
បើទោះជាមិនបានឃើញក៏ដោយ។
ពាក្យ «ស៊ីអារម្មណ៌» ត្រូវបានគេដឹងថា
បានចេញមកពីការសំដែងចំរៀងវីដេអូមួយរបស់ខ្មែរ
ហើយត្រូវបាននិយាយដោយតារារូបនោះ តែគេពុំដឹងថា តារារូបនោះ
រឺអ្នកដឹកនាំរឿងនោះ បង្កើតវាឡើងដោយខ្លួនឯង
រឺលឺតាមគ្នាពីណាមកនោះទេ។
ឯកសារអក្សរសាស្រ្តខ្មែរបានបញ្ជាក់ថា ភាសា
រឺការសរសេរមួយចំនួនក្នុងខេមរៈយានកម្ម គឺកើតឡើងពីការផ្សំ
និងយោងទៅតាមការនិយមនិយាយរបស់ប្រជាពលរដ្ឋ
និយាយរួមគឺការទាញយកពីគ្រាមភាសា (ភាសាអ្នកស្រុក) មកចងក្រង។
ពាក្យពេចន៌មួយចំនួនត្រូវបានគេប្រើប្រាស់ជាទូទៅ
ឯពាក្យពេចន៌មួយចំនួនទៀត ត្រូវបាគេប្រើតែពេលដែលមានស្ថានភាព
ល្អពេក អាក្រក់ពេក យូរពេក ឆាប់ពេក តែប៉ុណ្ណោះ។
តែយ៉ាងណាអក្សរសាស្រ្ត និងភាសា
នឹងស្តែងឲ្យឃើញពីការវិវត្តន៌ចិត្តគំនិតរបស់ប្រជាជន
ហើយវាត្រូវបានកើតឡើង និងរកឃើញថ្មីៗស្ទើតែរៀងរាល់ថ្ងៃ
បើទោះជានៅក្នុងវចនានុក្រមមិនទាន់មានក៏ដោយ ក៏ស្តាប់ទៅ
គេនៅតែអាចយល់ពីអត្ថន័យរបស់វាដែរ។ ភាសាសរសេរក្តី
ភាសានិយាយក្តីមិនអាចនៅដដែលៗ នឹងថ្កល់ មិនផ្លាស់ប្តូរនោះទេ
ព្រោះវាជានឹងវវត្តន៌ទៅតាមសម័យកាល
ហើយអ្នកប្រាជ្ញជំនាញនឹងត្រូវចងក្រងវាសម្រាប់ជាប្រវត្តិនៃភាសាទៀត
ផង។
តើលោកអ្នកយល់យ៉ាងម៉េចដែរចំពោះពាក្យ «ស៊ីអារម្មណ៌»នេះ? តើគួរតែកត់ត្រាទុក រឺប្រើប្រាស់ដែររឺទេ?
ប្រភព នាវា