បន្ទាប់​ពី​កញ្ញា លី លី ដែល​ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​កនៅ​ប្រទេស​កម្ពុជា ដាក់​រហ័ស​នាម​ថា “​កញ្ញា​ដោះអាវ​ស៊ី​អារម្មណ៍​” នោះ ស្រាប់តែ​ពេល​ថ្មីៗ​នេះ​នាង​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ទៀត​នៅ​លើ​ហ្វេ​ សប៊ុក​របស់​នាង ហើយ​សួរ​គេ​ថា “​នារី​ខេត្ត ឩ​ត្ត​រ​មានជ័យ​ប៉ុណ្ណឹង​អាច​យក ធ្វើ​ជា​ប្រពន្ធ​បានទេ​?”
​នៅក្នុង​រូបថត​នេះ​បាន​បង្ហាញថា នាង​ពិតជា​បាន​ដោះ​អាវ​ពិតប្រាកដ​មែន ប៉ុន្តែ​នាង​បាន​ចងពង់​ងូតទឹក ដែល​ទីកន្លែង​នោះ​ហាក់ដូចជា​ទីជនបទ​មួយ ដែល​មាន​ធម្មជាតិ​ស្រស់បំព្រង រួម​ជាមួយ​ទឹក​ដ៏​ថ្លា​ឆ្វង់​ដែល​នាង​កំពុង​ដួស​ទឹក​ងូត ហើយ​និង​ឃើញ​មាន​កន្ត្រក​ដាក់​សាប៊ូ​ដុស​ខ្លួន​ទៀត​ផង ដើម្បី​ធ្វើឲ្យ​នាង​កាន់តែ​មាន​ក្លិនក្រអូប​សុសសាយ​ទាក់ទាញ​ចំណាប់​អារម្មណ៍ ​ពី​បុរសៗ​។​
ចំពោះ​អ្នក​ប្រើប្រាស់​ហ្វេ​សប៊ុក​ដែល​បាន​ឃើញរូបនេះ បាន​បញ្ចេញមតិ​ផ្សេងៗ​ពីគ្នា អ្នកខ្លះ​បាន​លើកឡើង​ថា “​នាង​ប្រហែលជា​ខ្លាច​អត់ប្តី​ហើយ​មើលទៅ បានជា​ខំប្រឹង​បង្ហាញ​សាច់​សខ្ចី​ឲ្យគេ​ឃើញ​ដូចនេះ​”​។ រី​ឯ​អ្នកខ្លះ​ទៀត​បាន​និយាយថា “​អនាគត​នាង​នឹង​ក្លាយ​ជា​តារា​ខ្វេះ​បុក​មួយទៀត​ហើយ​”​។​
តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​នៅ​មាន​មនុស្ស​ច្រើន​ដែល​បាន​សរសើរ​ពី​សម្រស់​របស់​នាង ហើយ​ថែមទាំង​និយាយថា “​សូម​ទៅ​ងូតទឹក​ជាមួយ​ផង​បាន​អត់​?” និង “​លើក​នេះ​ស៊ី​អារម្មណ៍​មែន ចង់​ឈាម​ច្រមុះ​ហើយ​” ជាដើម​៕
57288852 
ប្រភពពី Happy Cambodia

 
Top