ទោះបីជាព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់នៅកោះពេជ្រ បានកន្លងផុតទៅអស់រយៈពេលប៉ុន្មានឆ្នាំហើយក៏ដោយ ក៏អារម្មណ៍រន្ធត់ និងភ័យខ្លាចរបស់ប្រជាពលរដ្ឋខ្មែរ នៅតែដក់ជាប់ជានិច្ចក្នុងផ្នត់គំនិត និងស្មារតីរបស់ពួកយើង អោយខ្លាចញញើត និងមិនចង់ជួបប្រទះព្រឹត្តិការណ៍បែបនេះទៀតទេ។
មនុស្ស ៣៤៧នាក់បានស្លាប់ និង យ៉ាងហោចណាស់ ៧៥៥នាក់រងរបួស ក្នុងព្រឹត្តិការណ៍ថ្ងៃចុងក្រោយនៃទិវាបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ ពោលគឺនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១១ វេលាម៉ោងប្រហែលជា ៩ នឹង ៣០នាទីល្ងាច បានធ្វើឲ្យអារម្មណ៍ដែលរីករាយនឹងពិធីបុណ្យអុំទូកនេះ ប្រែក្លាយទៅជាអារម្មណ៍សោកស្តាយ និងស្រណេះស្រណោក គួរឲ្យសោកស្តាយទៅវិញ។
អ្វីដែលពិសេសនោះគឺ ព្រឹត្តិការណ៍ជាប្រវត្ថិសាស្ត្រ ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសដ៏ច្រើនបែបនេះ ត្រូវបានកត់ត្រាទុកក្នុងគេហទំព័រដ៏ល្បីមួយ ដែលមានឈ្មោះថា WIKEPEDIA ដែលអ្នកនិយមលេងបណ្តាញអ៊ិនធើណែត មិនថាតែនៅប្រទេសកម្ពុជានោះទេ ពោលគឺទូទាំងពិភពលោក អាចស្រាវជ្រាវ និងស្វែងយល់ពីព្រឹត្តិការណ៍នេះ ដោយគ្រាន់តែធ្វើការវាយបញ្ចូលចំណងជើង Phnom Penh stampede ជាការស្រេច នោះទិន្នន័យព័ត៌មានទាក់ទងនឹងព្រឹត្តិការណ៍នេះ នឹងបង្ហាញនៅពីមុខអ្នកទាំងអស់គ្នា។
កាលបរិច្ឆេទ គ្រោះថ្នាក់ មូលហេតុ និងប្រតិកម្មរបស់រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ក៏ត្រូវបានគេកត់ត្រាទុកនៅក្នុងគេហទំព័រ វីគីភីឌៀនេះផងដែរ។

តើប្រិយមិត្តយល់ថា ការកត់ត្រាព្រឹត្តិការណ៍ជាប្រវត្ថិសាស្ត្រនេះ ក្នុងគេហទំព័រ វីគីភីឌៀ ជារឿងល្អរឺមិនល្អ? តើវានឹងជួយអ្វីខ្លះ ដល់ប្រទេសកម្ពុជា?
ប្រភព៖ Khmerload

 
Top