កាល​ពី​​ថ្មី​ៗនេះ បុរស​ម្នាក់​បាន​ប្រទះឃើញ​​ត្រី​សមុទ្រ​ម្យ៉ាង​​មាន​ប្រវែង​វែង និង​ធំ​​ទាល់​តែ​មនុស្ស​១៥នាក់​ទើប​លើក​រួច។

oarfish1

ត្រី​នេះ​រក ​ឃើញ​ដោយ​លោក Jasmine Santana កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ នៅ​លើ​កោះ Santa Catalina ភាគ​ខាង​ត្បូង​រដ្ឋ California សហរដ្ឋ​អាមេរិក។ ត្រី​ចម្លែក​នេះ​មាន​ប្រវែង១៨ហ្វីត​ប្រហែល​ជាង​៥ម៉ែត្រ។

ប្រភព​បាន​ឱ្យ​ដឹង​ថា វា(ត្រី​)​​ស្លាប់ ​ហើយ ហើយ​នេះ​មិន​មែន​ជា​លើក​ទី១​ទេ​ដែល​គេ​បាន​ឃើញ​ត្រី​ទំហំ​ធំ​ និង​វែង​យ៉ាង​ដូច្នេះ។ ក្នុង​ឆ្នាំ ២០០៦និង​ឆ្នាំ​ទៅ​មិញ គឺ​មាន​ត្រី​​សមុទ្រ​ម្យ៉ាង​ប្រវែង១៥ហ្វ៊ីត និង​ឆ្នាំ១៩០១ ត្រី​មួយ​នោះ​មាន​ប្រវែង២២ហ្វ៊ីត​ឯណោះ៕

ដោយ nob70
 
Top