​ខេត្ដ​កំពង់ឆ្នាំង ៖ មន្ដ្រីរាជការ នៅក្នុង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្ដ​កំពង់ឆ្នាំង ចំនួន​៤៧​រូប​បាន ដែល​ទ្រាំលែងបាន នឹង​អំពើពុករលួយ​របស់លោក ង៉ាន ណា​នី បានសម្រេច​ចិត្ត​នាំគ្នា​ធ្វើ​របាយការណ៍ ផ្ញើជូន​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ជុំវិញ​ភាពមិនប្រក្រតី ការរំលោភបំពាន​លើ​ច្បាប់​ស្ដីពី​សហលក្ខន្ដិកៈ មន្ដ្រីរាជការ​ស៊ីវិល​និង​រឿងអាស្រូវ​ជុំវិញ ការ​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ​, បក្ខពួកនិយម និង​ការរំលោភបំពាន​លើ​សិទ្ធិនារី ក្រោម​ការគ្រប់គ្រង​ដោយ​លោក​ប្រធាន​មន្ទីរ ង៉ាន ណា​នី កន្លងមកនេះ​។​ ​
នៅក្នុង​របាយការណ៍​ដែលមាន​៨​ទំព័រ របស់​មន្ដ្រី​គ្រប់​ជាន់ថ្នាក់​ក្នុង​មន្ទីរ បានលើកឡើង​ពី​ភាពមិនប្រក្រតី និង​អំពើ​ពុក រលួយ​ចំនួន​៧​ចំណុច ដែល​បាន​លម្អិត​យ៉ាង ច្បាស់​ជូន​លោក​រដ្ឋមន្ដ្រី ។ ក្នុង​នោះបាន លើកឡើង​នូវ​ភាពមិនប្រក្រតី​ជុំវិញ​ការ គ្រប់គ្រង​របស់ លោក ង៉ាន ណា​នី ទី​១-​ការរំលោភបំពាន​លើ​ច្បាប់​សហលក្ខន្ដិកៈ មន្ដ្រីរាជការ​ស៊ីវិល​, ទី​២-​ការ​កិបកេង ប្រេងឥន្ធនៈ​, ទី​៣-​ការ​កិបកេង​ថវិកា តាម រយៈ​ការលក់​ចេញ​ពូជស្រូវ​អន់​គុណភាព និង​ទិញ​ស្រូវពូជ​ថ្មី​បញ្ចូល​ឃ្លាំង​វិញ , ទី​៤-​ការ​ជំរិត​ទារប្រាក់​ពី​មន្ដ្រី​តាមរយៈ ការតែងតាំង ឬ​ដំឡើង​ឋានៈ​, ទី​៥-​ការ ប្រមូល​ថវិកា​ពី​មន្ដ្រី​កាន់​គំរោង​ផ្ដាសាយ បក្សី​, ទី​៦-​ការដក​ថវិកា​ពី​បេឡាករ​មន្ទីរ ដើម្បី​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​និង​ទី​៧- ការប្រមាថ​មាក់ងាយ​លើ​ស្ដ្រីភេទ​ជាម​ន្ដ្រី ក្រោម​ឱវាទ ។​
​របាយការណ៍​បាន​លើកឡើងថា អំពើ ពុករលួយ​របស់លោក ង៉ាន ណា​នី ប្រធាន មន្ទីរ​កសិកម្ម​ខេត្ដ​កន្លងទៅ​ក្រុមការងារ របស់​ក្រសួងកសិកម្ម​(​សម័យ​លោក​រដ្ឋមន្ដ្រី​ច័ន្ទ សារុន​) បាន​ចុះមក​សាកសួរ ស្រាវជ្រាវ និង​ប្រមូល​ឯកសារ​ពាក់ព័ន្ធ មួយចំនួនធំ ខណៈដែល​មន្ដ្រីក្រោមឱវាទ បាន​ប្ដឹងទៅ​ក្រសួង និង​ប្ដឹងទៅ​អង្គភាព ប្រឆាំង​អំពើពុករលួយ ប៉ុន្ដែ​មកដល់នឹង ពេលនេះ បែរជា​ស្ងាត់​សូន្យឈឹង​មិន ទាន់​មាន​ដំណោះស្រាយ​ណាមួយ​ឡើយ ទើប​លោក​ប្រធាន មន្ទីរ​កាន់តែ​ប្រ​ព្រឹ​ត្ដ អំពើពុករលួយ​ផ្គើន​ដល់​មន្ដ្រីក្រោមឱវាទ និង​មិន​ខ្លាចរអា​ទៅលើ​ចំណាត់ការ ថ្នាក់លើ ។​ ​
ថ្មីៗ​នេះ​ប្រជា​ឱ្យ​ពលរដ្ឋ​ដែលមាន​ស្រុក នៅជាប់​ដង​ទន្លេ បានទទួល​រង​ការ​ខូច ខាត​ផ្ទៃដី​បង្កបង្កើនផល​មួយចំនួនធំ ដោយ​អំណាច​ជំនន់​ទឹកភ្លៀង ហើយ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងនោះ​កំពុង​រក​ជំនួយ​ជាបន្ទាន់ ដូចជា​ពូជ​ដំណាំ​ផ្សេងៗ និង​ជាពិសេស​គឺ ពូជស្រូវ​សម្រាប់​ស្ដារ​ការខូចខាត​ឡើង វិញ​នា​រដូវ​ទឹក​ស្រក​ខាងមុខ ប៉ុន្ដែ​បញ្ហា​ស្រូវ ពូជ​ដែល​ថ្នាក់លើ​ផ្ដល់ជូន​ប្រជាកសិករ តាមរយៈ​មន្ទីរ​ត្រូវបាន​លោក ង៉ាន ណា​នី កិបកេង​ឃុបឃិត​គ្នា​ជាមួយនឹង​ឈ្មួញ ។​
​បញ្ហា​ពូជស្រូវ​នេះ​គឺជា​ចំណុចរសើប និង​ជា​បញ្ហា​ប្រឈម​របស់លោក ង៉ាន ណា​នី ដោយ​បច្ចុប្បន្ន​អង្គភាព​មន្ទីរ កសិកម្ម​ខេត្ដ​កំពង់ឆ្នាំង ពុំមាន​សន្និធិ​ស្រូវ ពូជ​ត្រៀម​បម្រុង​ក្នុង​ឃ្លាំង​ទេ ដោយ​មន្ដ្រី បញ្ជាក់ថា រៀងរាល់ឆ្នាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ តែងតែ​ប្រគល់ ថវិកា​ឲ្យ​មក​មន្ទីរ​ទិញ​ពូជស្រូវ​ត្រៀម បម្រុង​សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ពេល​ជួប​គ្រោះមហន្ដរាយ​ផ្សេងៗ​ចំនួន ១០០​តោន ប៉ុន្ដែ​ដោយសារ​ការឃុបឃិត ជាមួយ​ឈ្មួញ និង​ការមិន​អើពើ​ចំពោះ គោលនយោបាយ​រាជរដ្ឋាភិបាល ធ្វើ​ឲ្យ ការលក់​ចេញ​ស្រូវពូជ​ស្រូវ​អន់​គុណភាព និង​ការប្ដូរ​ទិញស្រូវ​ពូជ​ថ្មី​បញ្ចូលមក​ក្នុង សន្និធិ​វិញ ជួប​នូវ​បញ្ហា​រាំងស្ទះ​មួយចំនួន គឺ​ពេល​អ្នកម៉ៅការ​ផលិត​ពូជ​កំពុង​ផលិត ពូជ​ត្រូវ​លោក ង៉ាន ណា​នី រារាំង​តាម​រូប ភាព​ផ្សេងៗ មិន​ឲ្យ​អ្នកបច្ចេកទេស​ចុះទៅ ពិនិត្យ​ស្រែ និង​ណែនាំ​បច្ចេកទេស​ដល់ អ្នក​ផលិត​ទេ លុះ​ពេល​ប្រមូល​ផល​ស្រូវ បញ្ចូល​ឃ្លាំង ត្រូវបាន​គណៈកម្មការ ជាពិសេស​អ្នកបច្ចេកទេស​មិន​ទទួលស្គាល់ គុណភាព​ថា​ជា​ពូជស្រូវ​ទេ ដោយ​ស្រូវ នេះ​គឺជា​ស្រូវ​ដែល​អ្នកម៉ៅការ​ផលិត ដើរ​ទិញស្រូវ​ចំណី​ចម្រុះ​មក​ធ្វើជា​ស្រូវ ពូជ​តែប៉ុណ្ណោះ ។​
​លើសពីនេះ​ទៀត លោក ង៉ាន ណា​នី បាន​បើក​ថវិកា​ទៅ​ឲ្យ​អ្នកម៉ៅការ​ផលិត ពុំមាន​ការឯកភាព​ពី​គណៈកម្មការ ឬ តាម​កិច្ចសន្យា​ទេ ដោយសារតែ​ខ្លួន​ដើរ តួ​ជា​ប្រធាន​មន្ទីរ​ផង ជា​ប្រធាន​គណៈ កម្ម​ការ​ផង ជា​ប្រធាន​គណនេយ្យ និង​ជា បេឡា​ទៀតផង ជា​ប្រធាន​មន្ទីរ ង៉ាន ណា​នី កាន់កាប់​លុយ​ដោយ​ខ្លួនឯង សម្រាប់​រឿង ស្រូវពូជ​នេះ ។​
​ដោយ​ការមិនទទួលស្គាល់​គុណភាព ស្រូវ​នេះ ក្រោយមក​ក្រសួង​ក៏បាន​ចាត់ ក្រុមការងារ​មួយក្រុម​ឲ្យ​ចុះមក​សម្រប សម្រួល និង​ធ្វើ​ការផលិត​សាជាថ្មី​នា​រដូវ ប្រាំង​ខាងមុខនេះ ដោយ​កំណត់​ឲ្យ​អ្នក​ម៉ៅ ការផលិត​ស្រូវ​គោរព​នូវ​កិច្ចសន្យា និង អនុវត្ដ​តាម​លក្ខខណ្ឌ​បច្ចេកទេស​ឲ្យ​បាន ត្រឹមត្រូវ និង​កំណត់​ឲ្យ​អ្នកម៉ៅការ​ផលិត បង្វិល​ថវិកា​ចំនួន​៧០​ភាគរយ​មក​មន្ទីរ វិញ តែ​ផ្ទុយទៅវិញ ក្រោយពី​ការចុះ​កិច្ច សន្យា​បន្ថែម​រួចមក អ្នកម៉ៅការ​ផលិត នៅតែ​ពុំ​ព្រម​អនុវត្ដ​តាម​កិច្ចសន្យា នោះទេ ហើយក៏​ត្រូវ​សមាជិក​គណៈកម្មការ ស្រូវពូជ​របស់​មន្ទីរ​កសិកម្ម​ខេត្ដ​បដិសេធ​ពុំ​ទទួលស្គាល់​អ្នកម៉ៅការ​ផលិត ​នេះ តទៅទៀត​ដែរ ។​
​មន្ដ្រី​បន្ដថា លោក ង៉ាន ណា​នី ដែល ជា​ប្រធាន​មន្ទីរ និង​ជា​ប្រធាន​គណៈកម្មការ នោះ​វិញ ពុំបាន​អើពើ ឬ​មាន​វិធានការ ណាមួយ​ឲ្យ​បាន​សមស្រប​ឡើយ ថែមទាំង រក​លេស​នេះ​លេស​នោះ​ជួយ​ដល់​អ្នក​ផលិត​ទៀតផង ទង្វើ​នេះ​មានន័យថា លោក ង៉ាន ណា​នី នៅតែ​ពុំ​គិតគូរ​ដល់​ប្រជា ជនរងគ្រោះ ក៏ដូចជា​ការមិន​យក​ចិ​ត្ដ​ទុក ដាក់​អនុវត្ដ​គោលការណ៍​របស់​ក្រសួង ។​ ​
មន្ដ្រី​បាន​គូសបញ្ជាក់ថា ក្រៅពី​បញ្ហា ស្រូវពូជ​នេះ លោក ង៉ាន ណា​នី ក៏បាន ប្រ​ព្រឹ​ត្ដ​អំពើ​ខុសឆ្គង​ជាច្រើន​ទៀត ដូចជា ការរំលោភបំពាន​លើ​ច្បាប់​សហលក្ខន្ដិកៈ មន្ដ្រីរាជការ​ស៊ីវិល ដែល​ការងារ​នេះ លោក ង៉ាន ណា​នី បាន​យក​សិទ្ធិអំណាច របស់ខ្លួន​គាបសង្កត់​លើ​មន្ដ្រីរាជការ ក្រោម​ឱវាទ ជាអាទិ៍ ៖ ការ​បង្កក​ការដំឡើង កាំ​ប្រាក់បៀវត្សរ៍​មន្ដ្រីរាជកា​រ​នៅក្នុង​អង្គ ភាព​មួយចំនួន​អស់​រយៈពេល​៤​ទៅ​៥​ឆ្នាំ ដោយ​គិតថា មន្ដ្រី​ទាំងនោះ​ជា​អ្នកប្រឆាំង នឹង​ខ្លួន ។
ផ្ទុយទៅវិញ លោក ង៉ាន ណា​នី បាន​ដំឡើង​កាំ​បៀវត្សរ៍​ដល់​មន្ដ្រី​មួយចំនួន ដែល​ធ្វើការ​នៅក្រៅ​អង្គភាព​ជាច្រើន​ឆ្នាំ រហូតមកទល់​បច្ចុប្បន្ន​នេះ​បានទទួល​ប្រាក់ បៀវត្សរ៍​ទាំងអស់​រៀង​រាល់​ខែ​ជូន​ដល់ លោក ង៉ាន ណា​នី ។ មិន​ថា​ក្នុង​អង្គភាព ឬ​ក្រៅ​អង្គភាព​នោះទេ លោក ង៉ាន ណា​នី តែងតែ​ឆ្លៀតឱកាស​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ ជាក់ស្ដែង​កន្លងទៅនេះ បាន​បញ្ចេញ​ប្រេង អន្ដរាគមន៍​ជួយសង្គ្រោះ​ប្រជាកសិករ ដែល​ជួប​គ្រោះរាំងស្ងួត ប៉ុន្ដែ​ប្រេង​ទាំង នោះ​មិនបាន​ធ្លាក់​ដល់ដៃ​ប្រជាកសិករ​ទេ គឺ​ភាគច្រើន​ឋិត​នៅក្នុង​ដៃ​លោក​ប្រធាន មន្ទីរ​គ្រប់គ្រង​ខ្លួនឯង ដែលមាន​មួយ​ភាគ តូច​បំផុត​ត្រូវបាន​លោក ង៉ាន ណា​នី ផ្ដល់ ទៅ​ប្រធានការិយាល័យ​កសិកម្ម​ស្រុក និង​តាម​ឃុំ សម្រាប់​ជា​មធ្យោបាយ​ធ្វើ ឯកសារ​ក្លែងក្លាយ​ទូទាត់​ត្រឡប់មក​មន្ទីរ វិញ ដើម្បី​ឲ្យ​ត្រូវ​នឹង​នីតិវិធី​ច្បាប់​តែ ប៉ុណ្ណោះ ដែល​រឿង​ទាំងអស់នេះ​សូម្បីតែ លោក​អភិបាលស្រុក ឬ​ប្រធានភូមិ​ក៏​មិន បានដឹង​ដែរ ។​
​ប្រការ​នេះហើយ​ដែល​ធ្វើ ឱ្យ​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​មូលដ្ឋាន មានការ​ថ្នាំងថ្នាក់​យ៉ាងខ្លាំង​ចំពោះ​អាជ្ញាធរ មូលដ្ឋាន​របស់ខ្លួន​សុទ្ធតែជា​អំពើពុករលួយ ដែល​លោក ង៉ាន ណា​នី បាន​ប្រ​ព្រឹ​ត្ដ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជ្ញាធរ​ឃុំ ស្រុក ខេត្ដ ក្រសួង និង​រដ្ឋាភិបាល ។ ក្រៅ​អំពី កំហុសឆ្គង​ខាងលើនេះ លោក ង៉ាន ណា​នី ត្រូវបាន​មន្ដ្រី​បញ្ជាក់ថា គាត់​បាន​បង្កើន សកម្មភាព​របស់ខ្លួន​ពី​ភាព​អសកម្ម​ដល់ មន្ដ្រីរាជការ ដោយ​សំអាងថា គ្មាន​នរណា អាចធ្វើ​អ្វី​ខ្លួន​បាន តាមរយៈ​ការប្រើប្រាស់ អំណាច​ទឹកប្រាក់ បក្ខពួក​រំលោភបំពាន សិទ្ធិ​ថ្នាក់ក្រោម មិន​គោរព​ឋានានុក្រម ការងារ ការ​កិបកេង​ប្រេងឥន្ធនៈ​តាម​រូប ភាព​ផ្សេងៗ ការបំបែកបំបាក់​សាមគ្គី ភាព​ផ្ទៃក្នុង​ជួរ​មន្ដ្រីរាជការ ដើម្បី​ផល ប្រយោជន៍​ខ្លួន ។​
​ថ្មីៗ​នេះ កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ ២០១៣ ការិយាល័យ​នីតិកម្ម​បានទទួល ដំណឹង​ពី​អាជីវ​ករលក់​ជីគីមី​ថា មាន​គេ ដឹក​និង​លក់​ជី​ក្លែងក្លាយ គឺ​ជី​ក្បាល​ក្របី ហើយក៏​សហការ​ជាមួយ​អាជីវករ​នាំគ្នា​ស្ទាក់​ចាប់បាន​រថយន្ដ​ដឹក​ជី​១​គ្រឿង ដែល ផ្ទុក​ជី​ប្រមាណ​១​តោន​នៅលើ​កំណាត់​ផ្លូវ ជាតិ​លេខ​៥ ហើយក៏​នាំ​ទាំង​រថយន្ដ​និង​ជី មក​ទុក​នៅ​ការិយាល័យ​នីតិកម្ម ស្រាប់តែ នៅ​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៣ មិនដឹង ជា​ឈ្មួញ​និយាយ​ត្រូវ​គ្នា​ជាមួយ​ប្រធាន មន្ទីរ ង៉ាន ណា​នី បែរជា​ដោះលែង​រថយន្ដ ដែលជា​វត្ថុតាង​មធ្យោបាយ​ដឹកជញ្ជូន ជី​ខុសច្បាប់​ឲ្យ​ទៅ​ម្ចាស់​វិញ ទុក​តែ​ជី សម្រាប់​បន្ដ​នីតិវិធី​ប៉ុណ្ណោះ ។​ ​
ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ដែល​ត្រូវ បាន​មន្ដ្រី​ចំនួន​៤៧​រូប​លើកឡើង និង​ធ្វើ របាយការណ៍​ជូន​លោក​រដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន កាលពី​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ លោក ង៉ាន ណា​នី ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ដ​កំពង់ឆ្នាំង បាន​ប្រាប់​នគរ​វត្ដ​តាម​ទូរស័ព្ទ​ថា រឿង ទាំងអស់នេះ​គឺ​កើតឡើង​ដោយសារ​មន្ដ្រី ប្រមាណ​៥​រូប​បាន​ប្ដឹង​រូបលោក ប៉ុន្ដែ​រឿង នេះ​មិន​ពិត​ទេ បញ្ហា​ស្រូវពូជ អ្វីៗ​ផ្សេងៗ ទៀត​បាន​ចប់សព្វគ្រប់​ហើយ ដូច្នេះ​លោក​មាន​ឯកសារ​ជាច្រើន​ដើម្បី​បញ្ជាក់ប្រាប់​ថ្នាក់លើ​ថា មិនបាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក រលួយ​ដូច​ការចោទប្រកាន់​នេះ​ទេ ។​
​នៅក្នុង​របាយការណ៍​ដែលមាន​ចំនួន ៨​ទំព័រ​របស់​មន្ដ្រី​ចំនួន​៤៧​រូប ក៏បាន​លើក ឡើង​យ៉ាង​លម្អិត​នូវ​អំពើពុករលួយ​ដែល ប្រ​ព្រឹ​ត្ដ​ឡើង​ដោយ​ប្រធាន​មន្ទីរ ហើយ ពួកគាត់​សង្ឃឹមថា លោក​រដ្ឋមន្ដ្រី​អាច នឹងមាន​ចំណាត់ការ​ស៊ើបអង្កេត ដើម្បី​ផ្ដល់​យុត្ដិធម៌​ជូន​មន្ដ្រីក្រោមឱវាទ ក៏ដូចជា​ក្នុងនាម​មន្ទីរ​កសិកម្ម ពីព្រោះ​កន្លងទៅ​ថ្នាក់លើ​បាន​ចាត់​ឲ្យ​ក្រុម ស្រាវជ្រាវ​ចុះ​ពិនិត្យ ប៉ុន្ដែ​លទ្ធផល​បាន ត្រឹម​មក​ប្រមូល​ឯកសារ​មួយចំនួន រួច ក៏​បាត់​ដំណឹង​សូន្យឈឹង​សម័យ​លោក​រដ្ឋ មន្ដ្រី ច័ន្ទ សារុន ដោយ​មន្ដ្រី​រិះគន់ថា បញ្ហា​នេះ​អាច​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អំពើ​សូកប៉ាន់​ណាមួយ​ពី​ប្រធាន​មន្ទីរ ប៉ុន្ដែ​មន្ដ្រី ក្រោម​ឱវាទ​នៅតែមាន​សុច្ឆន្ទៈ​ធ្វើ​របាយ ការណ៍​ជូន​លោក​រដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន អំពី ភាពមិនប្រក្រតី​ដែល​កើតមាន​តាំងពី លោក ង៉ាន ណា​នី មកកាន់​តំណែង​រហូត មកទល់នឹង​បច្ចុប្បន្ននេះ ថា​តើ​មហិច្ឆតា អំណាច​របស់គាត់​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ ក្នុង​កម្រិតណា និង​ធ្វើ​ឲ្យ​បុគ្គលិក​ក្រោម ឱវាទ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​យ៉ាងណាខ្លះ​នោះ ហើយ​នេះ​ជា​រឿង​គ្រោះថ្នាក់​បំផុត ដែល​អ្នកដឹកនាំ​វិស័យ​កសិកម្ម​ប្រព្រឹត្ត​ផ្ទុយ​អំពី​គោលការណ៍​ជាតិ ឌែ​ល​ទាមទារ​ឲ្យ​លោក​រដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន​ចាត់ការ​ជាបន្ទាន់ ៕ ​សហការី​ ​
02khmerangkor


ប្រភពពី Khmerangkor-news
 
Top