យុវតីពីរនាក់ ទទួលរងការអាម៉ាស់បន្ទាប់ពីមានមិត្តភក្តិប្រាប់ថា បានឃើញរូបភាពស្រាតរបស់ពួកគេនៅលើគេហទំព័រ រូបភាពអាសអាភាសដ៏ល្បីល្បាញមួយរបស់តៃវ៉ាន់។
យុវតីទាំងពីរនាក់នេះ ត្រូវបានគេស្គាល់ថា មកពីភាគខាងជើងទីក្រុង ម៉ានីល ប្រទេសហ្វីលីពីន ហើយគឺជានិស្សិតនៃសាកលវិទ្យាល័យមួយផងដែរ។ ការបែកធ្លាយរូបភាពនេះ ត្រូវបានបញ្ជាក់ថា នាងបានផ្លាស់ប្តូររូបភាពគ្នាមើល និយាយពីរូបរាងរបស់ខ្លួន កន្លែងដែលមិនស្អាតនិងកន្លែងដែលស្អាត ដើម្បីស្វែងរកការដោះស្រាយ តាមប្រព័ន្ធ Skype តែមិនដឹងថា វាត្រូវបែកធ្លាយដោយសារហេតុអ្វីនោះទេ តែក៏មិនសូវចាប់អារម្មណ៌ដែរ ព្រោះអ្នកណាក៏មានរូបរាងបែបនេះដែរ នេះបើតាមការសរសេរក្នុងប្លុកនៃរូបភាពនោះ។
នេះជាមេរៀនថ្មីមួយទៀត សម្រាប់យុវតីទាំងឡាយដែលចូលចិត្តការជជែកគ្នា តាមវីដេអូ និងចូលចិត្តថតអ្វីៗរបស់ខ្លួនឲ្យមិត្តភក្តិរឺមិត្តប្រុសមើល ជាពិសេសមិត្តប្រុសដែលមិនស្គាល់អត្តសញ្ញាណ។ ត្រូវចងចាំថា គ្មានអ្វីជាអាថ៌កំបាំង និងគួរឲ្យទុកចិត្តនៅលើប្រព័ន្ធអនឡាញទេ.. ព្រោះមានពត៌មានរាប់រយពាន់ និងឯកសារសំងាត់រាប់រយពាន់ត្រូវបានគេ ចាប់យកតាមរយៈការបញ្ជូនតាមប្រព័ន្ធអិនធើណិត មានប្រព័ន្ធបញ្ជូនរហ័សជាច្រើន ដូចជាតាម អ៊ីមែល, ការផ្ទេរទិន្នន័យ (Transfer File) ជាដើម៕
ប្រភពពី Neavea