នៅម៉ោង02:00ថ្ងៃទី10តុលានេះ មានមនុស្សជាច្រើនកុះករនាំគ្នាធ្វើបុណ្យបួងសួងដល់ស្ដេចនាគ
នាវត្តព្រះធាតុភ្នំស្រុកធាតុភ្នំក្នុងខេត្តនគរភ្នំប្រទេសថៃ។ពិធី
បុណ្យនេះជាពិធីបុណ្យដ៏សំខាន់ដែលធ្លាប់បានគេធ្វើតៗគ្នារហូតដល់50ឆ្នាំមកហើយ។ដោយមានព្រះសង្ឃអនុគុណខេត្តនគរភ្នំជាប្រធាននាំពុទ្ធបរិស័ទ្ធ
ប្រារព្វពិធី។ដោយពិធីនេះគេច្រើនធ្វើឡើងមុនពេលចេញវស្សានៅថ្អៃ5កើតខែអសុចជារៀងរាល់ឆ្នាំរបស់ខេត្តនគេភ្នំ
ដោយមានរៀបដង្វាយាជាច្រើនដូចជាបាយសីដែលគេកាច់ជារូបនាគ7រូបព្រមទាំងគ្រឿងសែនផ្សេងៗទៀត។ នៅក្នុងពិធីនេះគេបានទិញត្រីចំនួន67gkដើម្បីមកលែងនាថ្ងៃបុណ្យបួងសួងស្ដេចនាគ នៅមាត់ទន្លេមែណាមខូងឫភាសាខ្មែរហៅថា
ម៉ែខូងស្ថិតនៅជាប់ព្រំដែនឡាវ
នៅក្នុងពេលនោះដែរក៏កើតមានអភូត្តហេតុដ៏អស្ចារ្យចេញមកពីក្នុងទឹកដែលមានរូបរាងដូចជាសត្វនាគដែលមានដងខ្លួនពណ៌ទឹកមាសមានប្រវែងប្រ
ហែល30-40ម៉ែត្រ ហែលទៅវិញទៅមកនៅលើខ្សែទឹក ព្រមទាំងមានលាន់ឮសំឡេង
កក្រើកពេញផ្ទៃទឹកជាហេតុធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នកដែលបានទៅចូលរួមក្នុងពិធី បុណ្យនេះ។