រាជធានីភ្នំពេញ ៖ មនុស្សសម័យ
បុរាណ មិនថាជនជាតិណាក៏ដោយ សុទ្ធតែមានជំនឿ
ជាមួយនឹងស្ត្រី ពេលដែលធ្លាក់រដូវ ឬខែថ្ងៃ
ពិសេសការប្រតិបត្តិ ក្នុងអំឡុងពេល ធ្លាក់មករដូវតែម្តង
ហើយក្នុងប្រការហាម នីមួយៗនេះ
បានធ្វើឱ្យស្ត្រីសម័យមុន បានប្រតិបត្តិអស់កាល ជាយូរលង់មកហើយ។
ក្រៅពីនេះប្រការហាមស្ត្រី នៅពេលធ្លាក់រដូវខែនេះ
មានទៅតាមប្រទេសនីមួយៗ ដោយមានលក្ខណៈខុសប្លែកពីគ្នាដូចជា៖
១- តាមជំនឿជនជាតិហិណ្ឌូ សម័យបុរាណបានត្រូវគេ ត្រណមថាបើស្ត្រីណា
មានការធ្លាក់រដូវខែ ក្នុងពេលណាមួយ នឹងត្រូវគេឱ្យចាកចេញ
ទៅនៅក្រៅផ្ទះប្រហែលបីថ្ងៃ។ ប៉ុន្តែសម្រាប់នាពេលបច្ចុប្បន្ន
ត្រណមនេះត្រូវបានសាបរលាបទៅខ្លះ និងកន្លែងខ្លះលែងអនុវត្ត
ទាំងស្រុងតែម្តង។ ក្រៅពីនេះជនជាតិហិណ្ឌូនៅក្នុងគ្រួសារ
ដែលប្រកាន់ភាពតឹងរឹងខ្លាំង នៅមានការហាមស្ត្រី
ដែលធ្លាក់មករដូវខែចូលផ្ទះបាយ ហាមចាប់កាន់អំបិល ហាមទៅវត្ត
ហាមចូលរួមក្នុងពិធីសាសនា ទាំងនេះដោយសារ
គេយល់ឃើញថាពេលធ្លាក់មករដូវខែ របស់ស្ត្រីជាអំឡុងពេល
ដែលកខ្វក់ឬកើតមកពី នាងប៉ាប៉ាជាតួអង្គក្នុងរឿងព្រេងនិទាន
បានចូលស្ថិតនៅក្នុងខ្លួនស្ត្រីនោះ។
២- តាមជំនឿរបស់ជនជាតិក្រិចបុរាណ មានជំនឿថា
បើស្ត្រីណាធ្លាក់មករដូវខែ ត្រូវគេបណ្តេញចេញពីភូមិ
ព្រោះចាត់ទុកថាជាការមិនល្អ។ នៅពេលគេបណ្តេញចេញពីភូមិ
គេបានសង់ខ្ទមទុកឱ្យស្ត្រីទាំងនេះរស់នៅ។ ជនជាតិក្រិច
បានដាក់ឈ្មោះឱ្យខ្ទមនេះថា ”ខ្ទមរដូវ” ទុកឱ្យសម្រាក
រហូតទាល់តែអស់រដូវខែទើបអនុញ្ញាត
ឱ្យវិលទៅរស់នៅក្នុងផ្ទះសម្បែងវិញ។ ទម្លាប់នេះគេអនុវត្តរហូត
ទាល់តែស្ត្រីឈានចូល ដល់វ័យអស់រដូវខែ ទើបអាចរស់នៅផ្ទះសម្បែង
លែងវិលចូលខ្ទមរដូវ ដូចស្ត្រីដទៃទៀត។
៣- ចំណែកជំនឿជនជាតិខ្មែរបុរាណជាច្រើន ត្រូវបានគេជឿជាក់ថា
ការរួមភេទអំឡុងពេលធ្លាក់រដូវខែបង្កគ្រោះថ្នាក់
ដូចនេះក្នុងអំឡុងពេលធ្លាក់រដូវខែ ដែលជាសញ្ញាភ្លើងក្រហមនេះ
គេមិនហ៊ានរួមដំណេក ជាមួយបុរសឡើយ។ ពេលបច្ចុប្បន្ននេះ
ជំនឿនេះនៅបង្កប់ជ្រៅ ក្នុងផ្នត់គំនិតស្ត្រីនៅឡើយទេ។
៤- តាមជំនឿជនជាតិអ៊ីស្លាម មានការហាមដល់ស្ត្រីដែលធ្លាក់រដូវខែ
ច្រើនយ៉ាងដូចជាហាម ប៉ះពាល់ដល់គម្ពឺរអាល់កុលអាន
ឬកុំឱ្យដើរកាត់ព្រះវិហារ ឬម៉ាស់យ៊ីស ព្រោះគេមានជំនឿថា
នឹងបង្កឱ្យឈឺពោះខ្លាំងក្លាណាមួយកើតឡើង។
៥- តាមជំនឿរបស់មនុស្សជាច្រើន
បានជឿជាក់ដល់ស្ត្រីពេលធ្លាក់រដូវខែ ដោយហាមចូលក្នុង
ព្រះបរមសិរីរិកធាតុទាំងឡាយ។ ក្រៅពីនេះគេហាម
បេះបន្លែផ្លែឈើក្នុងពេលធ្លាក់រដូវខែ
ដោយគេជឿថាស្ត្រីកំពុងមានរដូវខែ បើកាលណាបេះបន្លែផ្លែឈើ
នាំឱ្យបន្លែស្ងួតនឹងស្វិតងាប់ កើតឡើង៕
ប្រភប វត្តភ្នំ
Home
»
សុខភាពនិងចំនេះដឹង
» តំណមនិងបម្រាមរួមភេទអំឡុងពេលមានរដូវ នៅតែបង្កប់យ៉ាងជ្រៅក្នុងផ្នត់គំនិតស្ត្រីខ្មែរ