Home
»
ពត៌មានជាតិ
»
ខុទ្ទកាល័យ លោក ស ខេង ប្រកាសព័ត៌មាន អំពីការខ្វែងគំនិតគ្នា រវាងលោក សមរង្ស៊ី លោក កឹមសុខា និងលោក យឹម សុវណ្ណ
ភ្នំពេញ: នាយកខុទ្ទកាល័យ របស់លោក ស ខេង សមាជិកគណៈអចិន្ត្រៃយ៍
គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា
បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣
ដែលបានបង្ហាញពីការខ្វែងគំនិតគ្នា
រវាងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោកសមរង្ស៊ី លោក កឹមសុខា
និងលោក យឹមសុវណ្ណ។ នោះគឺលោកសមរង្ស៊ី បានទូរស័ព្ទមកចរចាជាមួយលោក
ស ខេង ហើយប្រាប់ថា គណបក្សសង្គ្រោះជាតិ
លែងចង់បានតំណែងប្រធានរដ្ឋសភាហើយ។ ប៉ុន្តែលោក កឹមសុខា និងលោក យឹម
សុវណ្ណ បានប្រកាសប្រាប់កាសែតថា គណបក្សសង្គ្រោះជាតិ
នៅរក្សាជំហរដដែល។
ប្រភពពី CEN
Top