មាន​បំរាម​មួយ​ត្រូវ​បានចេញ​ដោយ​នាយក ​សាលា ហាម​និស្សិត​ស្រី​ទាំងអស់​ស្លៀកសំពត់​ខ្លីៗ​ចូលរៀន បង្ក​ឲ្យ​មានការ​ខឹងសម្បារ​ពី​ពួកគេ ទើប​ឈានដល់​ការ​ស្លៀកពាក់​តែ​ខោអាវ​ក្នុង​ចូលរៀន​។​​ និស្សិត​នៃ​មហាវិទ្យាល័យ​មួយ​នៅ​ប្រទេស​ហុង​គ្រី បាននាំគ្នា​ស្លៀកពាក់​តែ​ខោអាវ​ក្នុង (​អាវទ្រនាប់ និង​ខោស្លីប​) ចូលរៀន ដើម្បី​ប្រឆាំង​និង​ច្បាប់​ផ្ទៃក្នុង​របស់​សាលា ដែល​ចេញ​ដោយ​នាយក​សាលា ហាម​ពួកគេ​មិន​ឲ្យ​ចូលរៀន​បើ​ស្លៀកសំពត់​ខ្លី​។​
​ក្នុង​បំរាម​មួយ​ទៅកាន់​ពួក​និស្សិត កាលពី​ថ្ងៃ​ពុធ នាយក​មហាវិទ្យាល័យ Kaposvar University នៅ​ភាគ​និរតី នៃ​ប្រទេស​ហុង​គ្រី បាន​ចែងថា​ច្បាប់​ស្តីពី​សម្លៀកបំពាក់​បែប​អភិរក្ស គឺ​ខោ​អាវធំ​ពណ៌​ក្រ​ម៉ៅ និង​ស្បែកជើងខ្វៀ សំរាប់​បុរស អាវកាក់​និង​ខោ ឬ​សំពត់​វែង​សំរាប់​ស្ត្រី​ត្រូវតែ​គោរព​អោយបាន​ខ្ជាប់ខ្ជួន​នៅពេល​ចូលរៀន ឬ​ប្រឡង​។​
​បំរាម​នេះ បានដាក់​កំហិត​ថា «​ចាប់ពី​ថ្ងៃ​០១​តុលា​ទៅ សកល​វិទ្យាល័យ​សង្ឃឹម​ថា​នឹង​មិនមាន​និស្សិត​ណា​ពាក់​សំពត់​ខ្លី ស្បែកជើងផ្ទាត់ ការ​ផាត់មុខ​ខ្លាំង​និង​គ្រឿង​តុបតែង​មិន​សមរម្យ​ចូលរៀន​ទេ​»​។​​ ការដាក់​បំរាម​នេះ មិនបាន​ធ្វើ​ឲ្យ​និស្សិត​ដែល​និយម​ចូលចិត្ត​ស្លៀកសំពត់​ខ្លី ទ្រនាប់ជើង​កែវ​ខ្ពស់ សប្បាយរីករាយ​នោះទេ ទើប​ពួកគេ​សម្រេចចិត្ត​ស្លៀក​តែ​ខោអាវ​ក្នុង​ដើម្បី​ប្រឆាំង​។​
​តើ​លោកអ្នក​យល់​យ៉ាងណាដែរ​ចំពោះ​ទង្វើ​របស់​និស្សិត​មួយក្រុម​នេះ​?
ប្រភពពី៖ នាវា
T32
 
Top