កាលពីថ្ងៃ ​ទី​៩ តុលា ២០១៣ ភ្លៀង​បាន​បង្អុរ​ចុះ​ស្ទើ​ពេញ​មួយ​ថ្ងៃ​បណ្តាល​ឲ្យ​តាម​ដង​ផ្លូវ​នានា ក្នុងរាជធានី​ភ្នំពេញ ត្រូវ​ទឹក​ជនលិច មិន​អាច​ធ្វើ​ដំនើរ​បាន។
ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំនើរ​តាម​ដង​ផ្លូវ​បាន​ត្អូញ​ត្អែថា កាល​ដែល​មាន​ភ្លៀង​ហើយ​ចេះតែលិច​ ស្ទះ​ផ្លូវ​នេះ ដោយ​សារ​តែ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​វាតូច ហើយ​ត្រូ​វបាន​កាត់ផ្តាច់​ដោយ​កន្លែង​ៗ​ទៀត ជាពិសេស​តំបន់​សង្គ្រោះ​ទឹក​មួយ​ចំនួន​ដូចជា​បឹង​កក់​ជាដើម​ត្រូវ​បាន​គេ​ លប់ ឯប្រឡាយ​បង្ហូរ​ទឹក​ចេញ​ក៏​មានទំហំ​តូច​ទៀត ហេតុ​នេះ ឲ្យតែមាន​ភ្លៀង​ខ្លាំងបន្តិច​គឺលិច​តែម្តង។
សូមបញ្ជាក់ថា នៅ​តំបន់​​មួយចំនួន​នៃ​ប្រទេសកម្ពុជា​កំពុង​តែ​ទទួល​រងការវាយប្រហារ​ដោយ​សារ ​គ្រោះ​ទឹក​ជំនន់​ដ៏ធំ​នៅ​ឆ្នាំនេះ ដូចជា​នៅ​ខេត្ត​ បាត់ដំបង សៀមរាប បន្ទាយ​មានជ័យ ប៉ៃលិន​ជាដើម ហើយ​គ្រោះ​មហន្តរាយ​នេះ បង្កឲ្យ​មាន​មនុស្សស្លាប់​យ៉ាងហោច​ណាស ៨០​នាក់ និង​ខូចខាត​ទ្រព្យ​សម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន​ទៀត៕




1295flood_in_pp.jpg
ប្រភព neavea
 
Top