រាជធានីភ្នំពេញ ៖ បុរសជាមេជា
ងសំណង់ម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈបញ្ជូនមកដល់
មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង
ដោយសារធ្លាក់ពីលើរន្ទាធ្វើផ្ទះ កម្ពស់ជាង ៨ ម៉ែត្រ
បណ្តាលឲ្យបាក់ក និងបែកក្បាល ហូរឈាម
ជោកដី កាលពីវេលាម៉ោង ២និង៤០ នាទី រសៀល ថ្ងៃទី៩ ខែតុលា
ឆ្នាំ២០១៣ នៅក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
ជនរងគ្រោះមានឈ្មោះ លី អាយុ ៤៥ ឆ្នាំ មានទីលំនៅ ភូមិអណ្តូងច្រុះ
ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានមុខរបរ
ជាមេជាងសំណង់។ មុនពេលជួបគ្រោះថ្នាក់ ជនរងគ្រោះ រួមនឹងកូនជាងពីរ
ទៅបីនាក់ទៀត បាននាំគ្នាឡើងទៅលើរន្ទា ដើម្បីបូកជ្រីយ៉ផ្ទះ។
ដោយសារតែ មិនបានប្រុងប្រយ័ត្ន បណ្តាលឲ្យបះក្តារន្ទា
ធ្លាក់ជនរងគ្រោះមកដី បោកនឹងរបងថ្ម ដែលមានកម្ពស់ ប្រមាណជាង ៧ ម៉ែត្រ
បណ្តាលឲ្យបែកក្បាល និងបាក់ក ស្លាប់ពេលបញ្ជូន មកដល់មន្ទីរពេទ្យ ៕
ប្រភព .watphnom-
Home
»
ចរាចរណ៍និងអសន្តិសុខ
» មេជាងសំណង់ធ្លាក់ពីលើរន្ទា បាក់កនិងបែកក្បាលស្លាប់ ពេលបញ្ជូន មកដល់មន្ទីរពេទ្យ