ខេត្តកំពង់ធំ ៖ យុ​វ​ជន​​ម្នាក់​​ដែល​​កំ​ពុង​ អ​ង្គុ​យ​​បែប​​សង់​​ទី​​ម៉​ង់ នៅ​​ចំ​ណុច​​សួន​​កុ​មារ ក្បែរ​​មាត់​​ស្ទឹង​សែន ស្ថិត​ក្នុង​​ភូមិ​​ទី​​៤ ស​ង្កាត់​​កំ​ព​ង់​ធំ ក្រុង​​ស្ទឹង​សែន កា​ល​ពី​វេ​លា​​ម៉ោង ៨​​និង​​៣០ នា​ទី​​យប់ ថ្ងៃ​ទី​​៦ ខែ​តុ​លា ឆ្នាំ​​​២០​១៣ ស្រាប់​តែមាន​ពួកនាងៗ​ភេទ​ទី​៣ មួយក្រុម ទៅ​លួងលោម រួច​បន្លំ​លូក​យក​កាបូប​លុយ តែ​សំណាងល្អ យកបាន​មកវិញ​។​ ​ ជនរងគ្រោះ​មានឈ្មោះ ហុក ឧ​ត្ត​ម ភេទ​ប្រុស អាយុ ២០ ឆ្នាំ រស់នៅ​ភូមិ​កំពង់​រទេះ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន​នៅ​យប់​ថ្ងៃកើតហេតុ ខ្លួន​កំពុងតែ​អង្គុយ​ម្នាក់ឯង នៅ​ចំណុច​សួន​កុមារ ក្បែរ​មាត់​ស្ទឹងសែន ស្រាប់តែ​នាងៗ​ភេទ​ទី​៣ មាន​គ្នា​បីនាក់ ដើរមក​ជិត រួច​និយាយ​លេង​បណ្តើរ លូក​ប្រឡែង​លេង​បណ្ដើរ​។ ​មួយសន្ទុះ​ក្រោយមក​ពួកនាងៗ
ទាំងអស់នោះ​ក៏​ចេញទៅ​បាត់ ស្រាប់តែ​ខ្លួន​ស្ទាប​ហោប៉ៅ​ខោ បាត់​កាបូប​លុយ ក៏​ទៅប្តឹង​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍​កំពង់ធំ ដែល​នៅ​ជិត​ទីនោះ ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ក៏បាន​សហការ ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការ​ក្រុង​ស្ទឹងសែន ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ជា​ភេទ​ទី​៣​បាន​ចំនួន ៣ នាក់ នៅ​ចំណុច​ជិត រូបសំណាក​ដំរី​ជាន់ខ្លា ស្ថិតក្នុង​សង្កាត់​ដំរី​ជាន់ខ្លា​។ ​ជនសង្ស័យ​ទី​១.-​ឈ្មោះ ជូ វ៉ាន់ ភេទ​ទី​៣(​ខ្ទើយ​)​អាយុ ២៥ ឆ្នាំ ,​ទី​២-​ឈ្មោះ ជូ អា​រី​យ៉ា (​ខ្ទើយ​)​អាយុ ១៥ ឆ្នាំ​និង​ទី​៣.-​ឈ្មោះ សុខ សំណាង (​ខ្ទើយ​)​អាយុ ១៤ ឆ្នាំ រស់នៅ​ផ្ទះជួល ក្នុង​ខណ្ឌឫស្សីកែវ ។ សមត្ថកិច្ច​បាន​ដកហូត​មកវិញ នូវ​ប្រាក់​ដុល្លា​ចំនួន ៥៦ ដុល្លារ លុយ​ខ្មែរ ២០៣០០ រៀល និង​អត្តសញ្ញាណប័ណ្ណ​មួ​យស​ន្លឹ​៕
Wat-081015 ប្រភព .ve-news
 
Top