សំទ្បេងផ្ទុះបានលាន់ឭខ្លាំងលាតសន្ធឹងយ៉ាងឆ្ងាយពី កន្លែងកើតហេតុ រថយន្តជាង១០ផ្ទុកអ្នកពន្លត់អគ្គិភ័យជាច្រើននាក់បានទៅកាន់ទីនោះ ភ្លាមៗដើម្បីបង្ក្រាបគ្រោះ មហន្តរាយមួយនេះ និងសម្ភារនៅខាងក្នុងនោះ ប៉ុន្តែពុំអាចទៅរួចដោយសារឥទ្ធិពលនៃការផ្ទុះឆេះនេះ មានសភាពខ្លាំងក្លាពុំអាចចូលចុះឡើយ ក៏មានការបណ្តែតបណ្តោយឲ្យឆេះជាច្រើនម៉ោង។ អ្នកពន្លត់អគ្គិភ័យ៥រូប បានឃ្លាំមើលទីនោះ ព្រោះតែពុំអាចចូលជិតបានភ្លាមៗនោះទេ។ មូលហេតុនៃការផ្ទុះកំពុងស្ថិតក្រោមការ ស៊ើបអង្កេតរបស់អាជ្ញាធរ នៅឡើយ៕
ដកស្រង់ពី : វាលឥន្ទ្រី