តារាចម្រៀងប៉ុបនាង ម៉ាដូនណា ក្នុងវ័យ ៥៥ ឆ្នាំបានបញ្ជាក់ថា ញូវយ៉កមិនមែនជាអ្វីគ្រប់ យ៉ាងដែលនាងស្វាគមន៍ ដោយដៃពីរនោះទេ។ ឆ្នាំដំបូង នាងត្រូវបានចាប់ ដោយការភ្ជង់នឹងកាំបិត ចាប់រំលោភលើដំបូលអាគារ។ នាង ម៉ាដូនណា ក៏បានសរសេរ អំពីកុមារភាពនិងការងើបឡើង មកកាន់ភាពល្បីល្បាញ ហើយក្នុងវ័យក្មេងជំទង់ នាងបានទទួលស្គាល់ថា មនុស្សភាគច្រើន បានគិតថានាង ជាមនុស្សចម្លែក។
ព្រោះថា មិនបានមានមិត្តភ័ក្តិច្រើនទេ តែនៅទីបញ្ចប់ វាបានប្រែជាល្អ ពីព្រោះពេលអ្នកមិនល្បី និងមិនទាន់មានជីវិតពិសេសទេ វាធ្វើឲ្យអ្នកផ្តោតពេលវេលាច្រើន លើអនាគតរបស់អ្នក។ នាង ម៉ាដូនណា ក៏បាននិយាយ អំពីពេលរស់នៅអង់គ្លេស ដោយបានរៀបការជាមួយ ហ្គេ រីតឈី ហើយមួយទសវត្សរ៍ក្រោយមក នាងបានលែងលះ និងបានវិលមកកាន់ ក្រុងញូវយ៉កវិញ៕
ប្រភព watphnom