ទឹក
ជំនន់ដែលមានល្បឿនលឿនស្មានមិនដល់បានវាយប្រហារបណ្តាខេត្តសំខាន់
ៗមួយចំនួនរបស់ប្រទេសកម្ពុជា ដូចជាខេត្តសៀមរាប ខេត្តបាត់ដំបង
បន្ទាយមានជ័យ ជាដើមធ្វើឲ្យខូចខាត បាត់បង់ អាយុជីវិត
និងទ្រព្យសម្បត្តិជាច្រើន។
វត្តអារាមជាច្រើនរយវត្តនៅទូទាំងប្រទេសបានជន់លិច និងមិនអាចប្រារព្ធពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌបាន។ ចំនែកប្រជាពលរដ្ឋមួយចំនួនបានបាត់បង់ផ្ទះសម្បែងដោយសារការវាយប្រហារ ពីទឹកជំនន់។
ក្នុងពេលគ្រោះមហន្តរាយនេះ គេសង្កេតឃើញ មានមន្ត្រីរដ្ឋាភិបាលថ្នាក់ក្រោម កងរាជអាវុធហត្ថ ប៉ូលីសទាហាន របស់រដ្ឋាភិបាលមួយចំនួនបានចុះទៅជួយសង្គ្រោះជនរងគ្រោះបន្ទាន់ៗ ចំនែកមន្ត្រី របស់គណបក្សប្រឆាំង បក្សសង្គ្រោះជាតិ ក៏បានធ្វើសកម្មភាពជួយសង្គ្រោះរបស់ខ្លួនមិនតិចដែរ ដោយឃើញវត្តមានប្រធានគណបក្ស និងសមាជិកទាំងអស់ចុះទៅជួយចែកអំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពល រដ្ឋរងគ្រោះ។
តាមសេចក្តីរាយការណ៌របស់វិទ្យុបារាំងអន្តរជាតិបានឲ្យដឹងថា ខេត្តបាត់ដំបង និងក្រុងប៉ៃលិនបានស្រកចុះបន្តិច ខណៈស្រុកទាំង៩របស់ខេត្តបន្ទាយមានជ័យកំពុងលិចលង់៕

នៅផ្សារសៀមរាប

ដកស្រង់ពី : នាវា