បើយោងតាមរបាយការណ៍របស់លោកJohn Sudworth អ្នករាយការណ៍ពិសេសរបស់សារព័ត៌មានBBC បានឲ្យដឹងថា តាមរយៈបទពិសោធន៍ផ្ទាល់របស់លោកដែលបានធ្វើដំណើរទៅកាន់ទីក្រុង Qingdao ដែលកំពុងមានសក្ដានុពលនោះ ហាក់កំពុងមានសន្ទុះខ្លាំងលើមុខជំនួញខាងលើនៅតាមសណ្ឋាគារ អន្តរជាតិលំដាប់ផ្កាយ៥ កាន់កាប់ដោយលោកខាងលិច។ លោកបានអះអាងថា វាច្បាស់ណាស់ដែលមាននារីៗជាច្រើនត្រូវបានគេទិញ និងលក់ សម្រាប់ប្រកបមុខរបររកស៊ីផ្លូវភេទនៅតាមសណ្ឋាគារទាំងនោះ បន្ទាប់ពីបានបង់ប្រាក់ដល់ម្ចាស់សណ្ឋាគាររួចមក។ លោកបានបញ្ជាក់ថា សកម្មភាពនេះបានលាតត្រដាងពីការពិតរបស់ក្រុមហ៊ុនទាំងនោះដែលកំពុង ចូលរួមប្រព្រឹត្តបទល្មើសខុសច្បាប់ ហើយវាផ្ទុយទៅនឹងការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលចិន ផងដែរ ដែលធ្លាប់ប្រកាសចេញពីបបូរមាត់របស់ខ្លួនថា នឹងលុបបំបាត់មុខជំនួញរកស៊ីផ្លូវភេទនេះ។ ទោះបីជាបែបនេះក្ដី ភស្តុតាងបានសបញ្ជាក់ឲ្យឃើញថា មហាអំណាចសេដ្ឋកិច្ចមួយនេះមិនបានអនុវត្តច្បាប់របស់ខ្លួនឲ្យបាន គ្រប់ជ្រុងជ្រោយទៅតាមការសន្យារបស់ខ្លួននោះឡើយ ពោលគឺវាហាក់បីដូចជាបានក្លាយទៅជាមុខជំនួយមួយស្របច្បាប់រួចទៅហើយ នៅពេលបច្ចុប្បន្ននេះ៕
អាជីវកម្មសិចចិនកំពុងរីកដុះដាលនៅតាមសណ្ឋាគារអន្តរជាតិ